ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី២ឈាន ដល់ការចាក់បេតុងស៊ីផាយបានប្រមាណ១០០ម៉ែត្រទៀតហើយ ជាមួយនឹងប្រជាពលរដ្ឋសាងសង់ផ្ទះថ្មជាច្រើនជាន់

397

 

ភ្នំពេញ៖ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី២ មកដល់ពេលនេះ បានឈានដល់ការចាក់បេតុងស៊ីផាយបានប្រមាណ១០០ម៉ែត្រទៀតហើយ ក្រោយពីការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី១ ត្រូវបានបញ្ចប់ ហើយនៅខណៈនេះដែរ ផ្ទះថ្មជាច្រើនជាន់របស់បងប្អូនប្រជាពលរដ្ឋដែល រដ្ឋបាលរាជធានីភ្នំពេញ បានពុះឡូត៍ចែកជូននោះក៏បាននឹង កំពុងសាងសង់បានជាច្រើនខ្នងហើយដែរ ជាមួយនិងភាពរីករាយបិទមាត់មិនជិតពី សំណាក់ប្រជាពលរដ្ឋដែលទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់នេះ។

   លោក លឺម វ៉ាង ប្រធានសហគមន៍សន្សំប្រាក់ស្ទឹងមានជ័យ ហើយក៏ជាអ្នកមើលការខុសត្រូវនៅតំបន់ការដ្ឋានខាងលើនេះផងដែរនោះ បានបញ្ជាក់អោយដឹងថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី១ ដែលមានប្រវែង៣២៦ម៉ែត្រ បានបញ្ចប់ហើយ។ ចំពោះការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ តំណាក់កាលទី២ មកដល់ពេលនេះ ក៏បានបន្តការបុកស៊ីផាយសម្រេចបានប្រមាណ

១០០ម៉ែត្រទៀតហើយដែរ ក្នុងគម្រោងប្រវែងសរុបប្រមាណជាង១៦០ម៉ែត្រ។ នៅខណៈនេះដែរ ផ្ទះថ្មជាច្រើនជាន់របស់បង ប្អូនប្រជាពលរដ្ឋដែលរដ្ឋបាលរាជធានីភ្នំពេញ បានពុះឡូត៍ចែកជូននោះ ក៏បាននឹងកំពុងសាងសង់បានប្រមាណ២០ខ្នងផ្ទះហើយដែរ ជាមួយនិងការតបណ្តាញទឹកនិងភ្លើង ចូលដល់អស់ហើយផងដែរនោះ សម្រាប់តំណាក់កាលទី១នេះ។

    គួរបញ្ជាក់ថា នៅតំបន់ស្ទឹងមានជ័យ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យមានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ។ ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោត ប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ១៥២គ្រួសាររួចហើយដែរ កាលពីប៉ុន្មានថ្ងៃមុននេះ។

   ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

   ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង