ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅ នាំយកអំណោយសម្ដេចទាំងទ្វេរ ចែកជូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតចំនួន106គ្រួសារនៅសង្កាត់ពន្សាំង

57

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2023នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដែលអមដំណើរដោយអស់លោក.លោកស្រីជាអភិបាលរងខណ្ឌ. នាយកនិងនាយករងរដ្ឋបាលខណ្ឌ .ប្រធានការិយាល័យ .អនុប្រធានការិយាល័យចំណុះ ជំនាញ .ចៅសង្កាត់.ព្រមទាំងមន្រ្តីក្រោមឱវាទនៃសាលាខណ្ឌព្រែកព្នៅជាច្រើនរូបទៀត ដោយបានបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយបានយកទៅ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានអោយដឹងថា អំណោយសម្ដេចទាំងទ្វេរដែលយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិ សង្កាត់ខាងលើក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃនេះគឺជាគ្រឿងបរិភោគ ។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានលើកឡើងបន្តទៀតថាចំពោះអំណោយ ដែលយកមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិ សង្កាត់ ខាងលើនោះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនដោះស្រាយជីវភាពប្រចាំថ្ងៃ ។

បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង106ក្រុមគ្រួសារនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំងខាងលើនោះពួកគាត់ពិតជាមានទឹកចិត្តសប្បាយរីករាយខណៈបានទទួលអំណោយរបស់សម្ដេចទាំងទ្វេរតាមរយះលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ហើយលោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន បានយកអំណោយសម្ដេចទាំងទ្វេរមកចែកជូនដល់ដៃពួកគាត់ដោយផ្ទាល់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង