ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ម៉ម ប៊ុនហេង និងលោក ឃួង ស្រេង បានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព

48

ភ្នំពេញ៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមកដល់ពេលនេះបានបង្អួតរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីសុខមាលភាព
ប្រជាពលរដ្ឋកម្ពុជា ដែលមានរហូតដល់១ម៉ឺនគ្រែ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ មិថុនានេះ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះឲ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសសម្រិតសម្រាំងអោយបានស្អាត
ចំពោះកិច្ចដែលនៅសេសសល់។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ មកដល់ពេលនេះ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានចេញជារូបរាងយ៉ាងល្អប្រណិតហើយ ដែលនេះជាសមិទ្ធផលដ៏ធំមួយទៀតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលមានរហូតដល់១ម៉ឺនគ្រែ។ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានជម្រុញអោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltd ដែលជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ រៀបចំការងារដែលនៅសេសសល់អោយបានស្អាត និងទាន់ពេលវេលា។
ជាគម្រោង មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនឹងត្រូវស្ថាបនាអោយបានរួចរាល់ក្នុងខែមិថុនានេះ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។

គួររំលឹកថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មាន អគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់
មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P)
សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងពត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2 ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអុីស៊ី CJEC.co,Ltdសហការជាមួយសាលារាជធានីភ្នំពេញ។
មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ។ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា៕

អត្ថបទដែលជាប់ទាក់ទង