ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាកសពប្រហែល៨៣ នៅតែមិនទាន់ស្គាល់អត្តសញ្ញាណ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់ផ្លូវដែកឥណ្ឌា

76

ឥណ្ឌា៖ កាលពីថ្ងៃអង្គារ អាជ្ញាធរឥណ្ឌាបានធ្វើការអំពាវនាវដល់ក្រុមគ្រួសារ ដើម្បីជួយកំណត់អត្តសញ្ញាណសាកសពចំនួន ៨៣ ដែលត្រូវបានរក្សាទុកនៅក្នុងមន្ទីរពេទ្យ និងកន្លែងទុកសាកសពបន្ទាប់ពីចំនួនអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុរថភ្លើងធ្លាក់ផ្លូវដ៏សាហាវបំផុតរបស់ប្រទេសដែលមិនធ្លាប់កើតមានក្នុងរយៈពេលជាង ពីរទសវត្សរ៍បានកើនឡើងដល់ ២៨៨នាក់។
គ្រោះមហន្តរាយបានកើតឡើងកាលពីថ្ងៃសុក្រ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរបានបុករថភ្លើងដឹកទំនិញដែលកំពុងឈប់ ហើយបានលោតខុសគន្លងផ្លូវ និងបុកជាមួយរថភ្លើងដឹកអ្នកដំណើរមួយទៀតដែលកំពុងឆ្លងកាត់ក្នុងទិសដៅផ្ទុយគ្នា នៅជិតស្រុក Balasore ក្នុងរដ្ឋ Odisha ស្ថិតនៅភាគខាងកើតប្រទេស។
នាយកសុខាភិបាលរដ្ឋ Odisha  លោក Bijay Kumar Mohapatra បានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរកំពុងព្យាយាមរកប្រមូលធុងទឹកកក ដើម្បីជួយថែរក្សាសាកសពដែលមិនទាន់បានកំណត់អត្តសញ្ញាណទាំងនោះ។
លោក Mohapatra បាននិយាយថា “លុះត្រាតែមានការកំណត់អត្តសញ្ញាណ ទើបអាចធ្វើកោសល្យវិច័យបាន” ដោយពន្យល់ថា ក្រោមបទប្បញ្ញត្តិរបស់រដ្ឋ Odisha គ្មានការធ្វើកោសល្យវិច័យណាមួយអាចត្រូវបានធ្វើឡើងទៅលើសាកសពដែលមិនបានកំណត់អត្តសញ្ញាណ បើមិនទាន់លើសពី ៩៦ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង