ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោហ៊ុនសែន បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស កាត់បន្ថយបាននូវភាពក្រីក្រ

49

ភ្នំពេញ៖ ក្នុងដំណាក់កាលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់

សម្រាប់ប្រទេសជាតិនិងប្រជាជាតិទាំងមូល ដោយបានធ្វើឲ្យប្រទេសកម្ពុជាមានឈ្មោះបោះសំឡេងយ៉ាងរន្ទឺនៅលើឆាកអន្តរជាតិ។

នេះជាការលើកឡើងរបស់លោកនួន ផារ័ត្ន អនុ
ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ
អនុប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យនិងជាប្រធានក្រុមការងារចុះជួយ សង្កាត់ស្ទឹងមានជ័យទី៣ ក្នុងឱកាសដែល លោកអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយគ្រួសារបក្សចំនួន៥១១គ្រួសារបក្ស ស្មើនឹងសមាជិកបក្សចំនួន២០៨២នាក់ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣នេះ។

លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស កាត់បន្ថយបាននូវភាពក្រីក្រនិងបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិថែមទៀត។
ជាក់ស្ដែងនៅពេលកន្លងមកថ្មីៗនេះ កម្ពុជាបានអនុវត្តបានយ៉ាងជោគជ័យនូវ ព្រឹត្តិការណ៍ធំៗច្រើន ដូចជា
កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំកំពូលនេះ មានថ្នាក់ដឹកនាំ មហាអំណាចធំ មានទាំងសហរដ្ឋអាមេរិច មហាអំណាចចិន និងបណ្ដាប្រទេសមួយចំនួនទៀត
នៅលើពិភពលោក មកប្រជុំនៅប្រទេសកម្ពុជា។ការទប់ស្កាត់បាននូវការរាតត្បាតដោយជម្ងឺកូវីដ-១៩ និងបានបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការជា
ប្រក្រតីឡើងវិញ ហើយនៅចុងក្រោយនេះទៀត ប្រទេសកម្ពុជា ទទួលបានភាពជោគជ័យក៏ធំធេងមួយទៀត នោះគឺកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។ ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ យើងបានទទួលការកោតសរសើរយ៉ាងខ្លាំងពីឆាកអន្តរជាតិ តាមរយៈមិនយកលុយពីការហូបចុក ស្នាក់នៅសម្រាប់កីឡាករ កីឡាការិនីការ ប្រតិភូកីឡា និងការមិនលក់សំបុត្រឲ្យអ្នកទស្សនាជាដើម ដែលជាការទាក់ទាញមួយយ៉ាងធំសម្រាប់ភ្លៀវទេសចរណ៍អោយមកលេងនៅកម្ពុជាកាន់តែច្រើន ជាមួយនឹងកំណើនអ្នកវិនិយោគមកកម្ពុជាក៏កាន់តែច្រើនផងដែរ ។

លោកនួន ផារ័ត្ន ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការបោះឆ្នោតដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្រាប់រាជធានីភ្នំពេញមានប្រជាពលរដ្ឋមានឈ្មោះទៅបោះឆ្នោតចំនួន៩៦ម៉ឺននាក់ ក្នុងចំនួននេះ មានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៧១ម៉ឺននាក់ លោកសូមអោយសមាជិកបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត នាថ្ងៃទី២៣ កក្កដា២០២៣ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង