ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រុស លោកអភិបាលខេត្តមណ្ឌលគិរី របួសធ្ងន់ ដោយបើកម៉ូតូធំ បុករថយន្តដឹកអេស្កាវាទ័រ

123

ខេត្តមណ្ឌលគីរី៖ កូនប្រុសបង្កើតរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូសេរីទំនើប (ម៉ូតូប្រណាំង) ដោយបើកម៉ូតូបុកជាមួយ រថយន្តដឹកអេស្ការវ៉ាទ័រ កាលពីម៉ោងជិត៧យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ក្រោយកើតហេតុ កូនប្រុស អភិបាលខេត្តមណ្ឌគីរី ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចខេត្តឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើងនៅលើបណ្តោយផ្លូវជាតិលេខ៧៦ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។

ក្រោយកើតហេតុគេសង្កេតឃើញថា ជនរងគ្រោះដែលជិះម៉ូតូបុកនឹងរថយន្តនោះ ស្ថិតនៅក្រោមរថយន្ត មានឈាមពេញថ្នល់ ហើយត្រូវបញ្ជូនភ្លាមៗ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយសារស្ថានភាព របួលធ្ងន់ធ្ងរ មន្ត្រីពេទ្យបានសម្រេច បញ្ជូនបន្តទៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង