ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនងអាងបង់លុយអស់ហើយដឹកមកច្រងាងទាំងថ្ងៃ ត្រូវមន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្របួចជាប

143


ត្បូងឃ្មុំ ៖ រថយន្តកែឆ្នៃ មួយគ្រឿង ដឹកឈើ ប្រមាណ 7 ម៉ែត្រគូប គ្មានច្បាប់ អនុញ្ញាតិ ត្រូវកម្លាំងរដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ ឃាត់ យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើទន្លេបិទដើម្បីចាត់ការតាមផ្លូវច្បាប់ តែយ៉ាងណាប្រតិបត្តិការនេះឃាត់បានតែរថយន្ត និងឈើប៉ុណ្ណោះខណៈម្ចាស់ដាក់មេប្រូចបាត់ស្រម៉ោល មិនទាន់ចូលខ្លួនមកដោះស្រាយនោះទេ បើទោះបីម្ចាស់ឈើត្រូវបានគេស្គាល់យ៉ាងច្បាស់ក៏ដោយ ។ ការឃាត់រថយន្តខាងលើនេះបានធ្វើឡើងនៅវេលា ម៉ោងប្រម៉ាណ ៤ និង៣០ នាទីរសៀលថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ7ក្នុងឃុំទន្លេបិទស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
បើតាមប្រភពព័ត៌មានសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា រថយន្តកែឆ្នៃដឹកឈើអារប្រភេទលេខ2ប្រម៉ាណជា7ម៉ែត្រគូប ចេញពីឃ្លាំងស្តុបឈើមួយកន្លែងដែលមានម្ចាស់ឈ្មោះ សាយ ម៉េងឡាយ ជាមន្ត្រីកងរាជអាវុធហត្តខេត្កកំពង់ចាម ដឹកឆ្ពោះទៅស្រុកអូរាំងឪខេត្តត្បូងឃ្មុំលុះដល់ចំនុចកើតហេតុ រថយន្ត ឆ្នៃបានខូចប្រាំងដោយមិនអាចបន្ត ដំណើរទៅមុខ បានក៏ឈប់ជួសជុល។ ដោយសំណាងមិនល្អ និងមើលទៅទើសភ្នែកអ្នកធ្វើដំណើរ និងមានអ្នកការសែតលេចមុខមកផ្តិតរូបភាពផងនោះ ខាងរដ្ឋបាលព្រៃឈើក៏សុំគោលការឃាត់រថយន្តកែឆ្នៃដឹកឈើខាងលើមករក្សាទុកនៅរដ្ឋបាលព្រៃឈើទន្លេបិទតែម្តង ។
សូមជម្រាបថា បើតាមប្រជាពលរដ្ឋរស់នៅតាមដងផ្លូវបេតុងក្នុងឃុំ បឹងព្រួល និងឃុំជីរោទី១ ស្រុកត្បូងឃ្មុំបានឲ្យដឹងថា មានរថយន្តដឹកឈើជាច្រើនគ្រឿងបានដឹកស្ទើររ៉ាល់ថ្ងៃតាមភូមិឃុំរបស់ពួកគាត់ មានដូចជារថយន្តសាមយ៉ុង រថយន្តកូរ៉េ និងរថយន្តកែឆ្នៃជាដើម តែមិនដែលឃើញសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបនោះទេ ដែលនេះអាចក្រុមឈ្មួញត្រូវផ្លែត្រូងដងជាមួយសមត្ថកិច្ចទើបពួកគេអាចដឹកបានដោយសេរីបែបនេះ។

អត្ថបទដែលជាប់ទាក់ទង