ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងនៅខណ្ឌប្ញស្សីកែវ

109

ភ្នំពេញៈចោរលួចម៉ូតូម្នាក់ក្នុងចំណោមគូកន២នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌឫស្សីកែវ បង្រ្កាបបានជាក់ស្ដែង ខណៈពេលកំពង់ធ្វើសកម្មភាពលួចម៉ូតូ។
លោកគល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានបញ្ជាក់ដោយស្តីពីការបង្ក្រាប ជាក់ស្តែងករណីលួច (កាច់សោកម៉ូតូ)កាលពីល្ងាចថ្ងៃទី១៧ខែតុលាឆ្នាំ២០១៨នេះ នៅចំណុចផ្ទះលេខB៧៦ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ កំលាំងល្បាតប៉ូលិសខណ្ឌ និងប៉ូលិសប៉ុស្ដិ៍ បានឮសម្រែកថាចោរៗគួបផ្សំពេលនោះ កំលាំងយើងបានអន្តរាគមន៍ឈានទៅ ឃាត់ខ្លួនជនសង្ស័យដែលកំពង់ធ្វើសកម្មភាព លួចម៉ូតូបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ហើយពេលនោះចាប់បានម្នាក់ឈ្មោះរឿន ទីយ៉ា ហៅយ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាចាស់ (ប្រើប្រាស់សារធាតុញៀន)និងទី២ឈ្មោះឈឹម វាសនា ភេទប្រុសអាយុ៣១ឆ្នាំ(រត់គេចខ្លួន)
រីជនរងគ្រោះឈ្មោះកៅ ណាវី ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅផ្ទះលេខB៧៦ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ មុខរបរយោធា។
ក្នុងនោះកម្លាំងសមត្ថកិច្ចប៉ូលិស ធ្វើការដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AF៤០១៣ និងកង់មួយគ្រឿង ជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព ប្រព្រឹត្តនូវអំពើចោរកម្មផ្សេងៗ តួយ៉ាងដូចជា ករណីខាងលើនេះ ទួណឺវុីស ០១ដើម កូនសោម៉ូតូ១ ដែកទីបជ្រុងមួយកំណាត់ ។
ចំពោះម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។
នៅចំពោះមុខនេះកំលាំង ជំនាញខណ្ឌ្ជូកំពុងសាកសួររកបក្ខពួកបន្ថែម និងកសាងសំណុំរឿងបញ្ជូ តាមនិតីវិធី ៕

អត្ថបទដែលជាប់ទាក់ទង