ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើអ្វីទៅជាឈ្មោះ? ទីក្រុងឥណ្ឌា ផ្លាស់ប្តូរឈ្មោះពីម៉ូស្លីម ទៅជាហិណ្ឌូ ដើម្បីជួសជុល ‘កំហុស’ នៃអ្នកកាន់កាប់

188


ទីក្រុងនៅក្នុងរដ្ឋមួយ ដែលមានប្រជាជនច្រើនជាងគេបំផុត របស់ប្រទេសឥណ្ឌា ត្រូវបានប្តូរឈ្មោះទៅជាសាសនាហិណ្ឌូ ខណៈដែលគណបក្ស Bharatiya Janata Party (BJP) ជាតិនិយមបានព្យាយាម កែតម្រូវកំហុសដែលធ្វើឡើង ដោយពួកមូស្លីមឥស្លាម នៅទសវត្សរ៍ឆ្នាំ 1500

ប្រភពមួយមកពីគណបក្ស BJP ដែលកំពុងកាន់អំណាច បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារថា អាល់ឡាបាដដែលជាទីក្រុងមួយស្ថិតនៅភាគខាងជើង រដ្ឋ Uttar Pradesh នឹងត្រូវគេហៅថា Prayagraj ។

ទីក្រុងដែលជាតំបន់យូណេស្កូ ត្រូវបានគេដាក់ ឈ្មោះថ្មីថា Prayagraj ដែលជាឈ្មោះដើម របស់ Prayag ដែលមានអាយុកាលវែងឆ្ងាយ មុនពេលមេដឹកនាំ សម័យម្កាជបានផ្លាស់ប្តូរវាទៅជាឈ្មោះអ៊ីស្លាម។

ការផ្លាស់ប្តូរឈ្មោះនេះត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយ នៅមុនពេលមានសក្ការៈបូជា ដ៏ធំមួយនៅខែមករាឆ្នាំ 2019 ។

រដ្ឋមន្ត្រីសុខាភិបាល Uttar Pradesh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ទីក្រុងនេះធ្លាប់ត្រូវបាន គេស្គាល់ថាជា Prayagra ចាប់តាំងពីការចាប់ផ្តើម។

“ចំពោះអ្នកដែលប្រឆាំងនឹងការសម្រេចចិត្ត តើអ្នកនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើឈ្មោះ ដែលឪពុកម្តាយអ្នក ឱ្យអ្នកត្រូវបានផ្លាស់ប្តូរ?”

រដ្ឋមន្ត្រីថាមពលលោក Shrikant Sharm បានព្រលយពាក្យថាការផ្លាស់ប្តូរ ឈ្មោះអាល់ឡាបាដ ទំនងជាមិនមានតែមួយនោះទេ។

 លោកបានមានប្រសាសន៍ថា “វាជាសិទ្ធិរបស់រដ្ឋាភិបាល ក្នុងការប្តូរឈ្មោះទីក្រុង។ “បើចាំបាច់យើងនឹងប្តូរឈ្មោះទីក្រុង និងផ្លូវថ្នល់បន្ថែមទៀត។ កំហុសឆ្គងដែលបាន ធ្វើកាលពីពេលមុននឹងត្រូវបានកែប្រែ។ ”

ការប្រកាសនេះបានធ្វើឱ្យមាន ប្រតិកម្មចម្រុះលើ Twitter ដោយអ្នកស្រុកមួយចំនួន បានសរសើរការផ្លាស់ប្តូរ ហើយអ្នកផ្សេងទៀតបដិសេធ មិនលះបង់ឈ្មោះ Allahabad ។

អត្ថបទដែលជាប់ទាក់ទង