ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីរដ្ឋបាលកីឡានៅសៀបរាម

111

​ភ្នំពេញ៖ សិក្ខាសាលាស្ដីពីរដ្ឋបាលកីឡាដែលរៀបចំដោយ អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជន និងកីឡា
នៅខេត្តសៀមរាបនោះបានបញ្ចប់ហើយនៅថ្ងៃទី១៨តុលា ។

​វគ្គនេះបានចាប់ផ្ដើមតាំងពីថ្ងៃទី១៦តុលាមកម្ល៉េះដោយមានការចូលរួមពីលោកម៉ិល កាដូអគ្គនាយករងកីឡា ។នេះជាវគ្គដែលគាំទ្រ និងឧបត្ថម្ភទាំងស្រុងដោយក្រសួងអប់រំយុវជន និង កីឡាហើយវាគ្មិនដែលចូលរួមឧទ្ទេសនាម
ក្នុងវគ្គនេះសុទ្ធតែជាមន្ត្រីកីឡាធំៗ ។

​វគ្គបណ្តុះបណ្តាលរដ្ឋបាលកីឡានេះមានសិក្ខាមចូលរួមចំនួន ៣០នាក់អញ្ជើញមកពីមន្ទីរអប់រំយុវជននិងកីឡាខេត្ត ៥ រួមមានខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងខេត្តសៀមរាប ។
​នេះជាវគ្គដ៏សំខាន់មួយសម្រាប់មន្រ្តីកីឡា គ្រូបង្វឹកកីឡា និង អ្នកជាប់ពាក់ព័ន្ធជាមួយកីឡាដែលត្រូវស្វែងយល់

ពីរដ្ឋបាលកីឡាដែលក្នុងមានទាំងវិធីសាស្រ្តគ្រប់គ្រងកីឡា គ្រប់គ្រងការប្រកួត វិធីរៀបចំព្រឹត្តិការណ៍ប្រកួត ដ្វែងយល់ពីដូពីង (ស្វែងយល់ពីសារធាតុលើកកម្លាំងដែលហាមប្រើក្នុងកីឡា)ជាដើម ។

អត្ថបទដែលជាប់ទាក់ទង