ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាសង្ស័យចំនួន៥នាក់ កំពុងអូសម៉ូតូ, ៤នាក់ ស្ទុះឡើងម៉ូតូបើកគេចខ្លួន កម្លាំងនគរបាលបានចាប់ឃាត់ជនសង្ស័យ១នាក់

45

 

កំពង់ត្រឡាច ៖ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ២និង៥នាទីទៀបភ្លឺ
កម្លាំងអន្តរាគមន៍នគរបាលស្រុកកំពង់ត្រឡាច បានចេញល្បាតក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច ក៏ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន៥នាក់ កំពុងអូសម៉ូតូចេញពីចំណុចផ្លូវត្រពាំងក្រសាំងភូមិស្វាយក្រោម ឃុំតាជេស។

កម្លាំងនគរបាលបានឃាត់សាកសួរ ស្រាប់តែជនសង្ស័យ៤នាក់ ស្ទុះឡើងម៉ូតូបើកគេចខ្លួន កម្លាំងនគរបាលបានចាប់ឃាត់
ជនសង្ស័យ១នាក់ និងម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង ១H៧៩៥៣។

ជនសង្ស័យឈ្មោះ បឿន បូរ៊ាំ ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិស្តុកក្រោល ឃុំវាលពង់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ម្ចាស់ម៉ូតូឈ្មោះ តុង សាវ៉េន ភេទ ប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិ ស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ។

អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ម្ចាស់ម៉ូតូមិនដឹងថា បាត់ម៉ូតូឡើយ ដោយគាត់ដាក់ម៉ូតូនៅក្រោមផ្ទះ ហើយឡើងទៅដេកលើផ្ទះ ពេលសមត្ថកិច្ចទៅប្រាប់ទើបដឹង៕

 

អត្ថបទដែលជាប់ទាក់ទង