ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាម កាហ្វេ Coffee Like បង្កើនចំណង់ផ្លូវភេទបុរស ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងគាំងបេះដូងស្លាប់

153


ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសេចក្ដីជូនដំណឹងរបស់ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានណែនាំឲ្យប្រមូលត្រឡប់មកវិញ នូវផលិតផលកាហ្វេ Coffee Like មានផ្ទុកឱសថសម័យឈ្មោះSildenafi និង Tadalafil ក្នុងការ បង្កើនចំណង់ផ្លូវភេទបុរស ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងគាំងបេះដូងស្លាប់។

ក្រសួងសុខាភិបាល បានជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមព្រឹត្តិប័ត្រវិភាគគុណភាព ពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ចុះថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ដែលបាន បញ្ជាក់ថាកាហ្វេ Coffee Like (កាហ្វេកម្លាំងសេះមានផ្ទុកឱសថសម័យឈ្មោះ Sildenafi និង Tadalafilដែលជាឱសថ បង្កើនចំណង់ផ្លូវភេទបុរស។

ផលិតផលកាហ្វេ Coffee Like (កាហ្វេកម្លាំងសេះត្រូវបានផ្សព្វផ្សាយតាមរយៈវិទ្យុប្រជាជន FM 91.90 MH, ជារៀងរាល់ថ្ងៃថាជាកាហ្វេកម្លាំងសេះ ចំពោះអ្នកមានបញ្ហាលើសជាតិស្ករអាចញ៉ាំបាន អ្នកមានជំងឺទឹកនោមផ្អែមអាច ញ៉ាំបាន ធ្វើឲ្យមានមេជីវិតបុរស ជួយបញ្ហាស្ទះចរន្តឈាម ជួយផ្លូវភេទបុរសឲ្យបានធំ រឹង យូរ ហើយមានលក់តែក្នុងវិទ្យុ ប្រជាជន FM 91.90 MH,តែប៉ុណ្ណោះ។

ការផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋាន វិទ្យាសាស្រ្តត្រឹមត្រូវ គ្មានការត្រួតពិនិត្យ និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលឡើយ។ ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិត (ដោយសារការ គាំងបេះដូង) របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យឈប់ប្រើប្រាស់ផលិតផលកាហ្វេ Coffee Like (កាហ្វេកម្លាំងសេះ) នេះ ហើយក្រុមហ៊ុននាំចូលផលិតផល កាហ្វេខាងលើត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយ លក់ ចែកចាយ និងត្រូវប្រមូលនូវផលិតផលកាហ្វេ Coffee Like (កាហ្វេកម្លាំងសេះមានផ្ទុក ឱសថសម័យឈ្មោះSildenafi និង Tadalafil ដែលជាឱសថបង្កើន ចំណង់ផ្លូវភេទបុរសខាងលើនេះ មកកម្ទេចចោលជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនណាដែលនាំចូលផ្សព្វផ្សាយ លក់ ឬចែកចាយផលិតផលកាហ្វេ Coffee Like (កាហ្វេកម្លាំងសេះ មានផ្ទុកឱសថសម័យឈ្មោះ Sildenafi និង Tadalafil ដែលជាឱសថបង្កើនចំណង់ផ្លូវភេទបុរសខាងលើនេះ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីច្បាប់វិសោធន កម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនបានជួបប្រទះ ឬកំពុងប្រើប្រាស់ លក់ ចែកចាយនូវផលិតផលកាហ្វេ Coffee Like (កាហ្វេ កម្លាំងសេះ)មានផ្ទុកឱសថសម័យឈ្មោះSildenafi និង Tadalafil ដែលជាឱសថបង្កើនចំណង់ផ្លូវភេទបុរសខាងលើ សូម បងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែម ពីនាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារទប់ស្កាងនៃ ក្រសួងសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង