ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២ថ្ងៃជាប់គ្នានៃយុទ្ធនាការត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ ឃាត់រថយន្តដឹកទំនិញបានជាង៤០គ្រឿងរកឃើញមានបទល្មើសមួយចំនួន

520

 

ខេត្តព្រះវិហារ៖ ២ថ្ងៃជាប់គ្នានៃយុទ្ធនាការត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស  ខេត្តព្រះវិហារ បានឃាត់រថយន្តដឹកទំនិញបានជាង៤០គ្រឿង និងបានរកឃើញបទល្មើសមួយចំនួន មានទាំងដោះរាន ដឹកសំពីងសំពោងរួមនិងខ្វះឯកសារជាដើម។

    លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅក្នុងរយៈពេល២ថ្ងៃនេះ ពោលគឺនៅថ្ងៃទី១៧ដល់ថ្ងៃទី១៨ តុលា ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការឃាត់រថយន្តដឹកទំនិញបានជាង៤០គ្រឿង និងបានរកឃើញបទល្មើសមួយចំនួន ក្នុងនោះរួមមាន៖នៅថ្ងៃ ពុធ ០៨កើត​ ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ១៧ គ្រឿងក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ០៣ គ្រឿងសំពីងសំពោងចំនួន ០៥ គ្រឿង ខ្វះឯកសារចំនួន ០៥ គ្រឿងដោះរានខាងក្រោយចំនួន ០៤ គ្រឿង។

   ដោយឡែកនៅថ្ងៃ ព្រហស្បតិ៍ ០៩កើត​ ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ២៤ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវ​ចំនួន ០៥ គ្រឿង កាត់ទ្រុង(សុំកាត់ដោយខ្លួនឯង) ចំនួន ០១គ្រឿងសំពីងសំពោងចំនួន ០៥គ្រឿង ខ្វះឯកសារចំនួន ០៥ គ្រឿង ដោះរានខាងក្រោយ ចំនួន ០២ គ្រឿងគ្មានបណ្ណបើកបរ ចំនួន ០២ នាក់បណ្ណបើកបរក្លែងក្លាយ ចំនួន ០១ នាក់គ្មានផ្លាកលេខចំនួន ០៣ គ្រឿង។

   គួររំលឹកថា កាលពី ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

អត្ថបទដែលជាប់ទាក់ទង