ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រន្ទះបាញ់មនុស្ស៤នាក់ស្លាប់ និង២នាក់ទៀតរបួស នៅខេត្តព្រះសីហនុ

65

ព្រះសីហនុះ នៅម៉ោងជិត២រសៀលថ្ងៃទី១៩តុលា២០១៨នេះ មានមនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយសារ រន្ទះបាញ់ ពេលមេឃកំពុងភ្លៀង នៅចំណុច អូរទា ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះជ្រកភ្លៀងក្នុងរោងមួយ ហើយត្រូវរន្ទះបាញ់ស្លាប់តែម្តង។

បច្ចុប្បន្នជនរងគ្រោះ ដែលរងរបួស កំពុងជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ ចំណែកសាកសពជនរងគ្រោះដែលស្លាប់សមត្ថកិច្ចកំពុងស្រាវជ្រាវសាវតា និងរៀបចំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យសព។

សមត្ថកិច្ចមិនទាន់បានស្រាវជ្រាវរកអត្តសញ្ញាណ ជនរងគ្រោះបាននៅឡើយទេ ដោយគ្រាន់តែដឹងថាជនរងគ្រោះជាកម្មករសំណង់ក្នុងការដ្ឋាន ម៉ាម៉ា ដែលមានទីតាំងក្នុងតំបន់នោះ៕


អត្ថបទដែលជាប់ទាក់ទង