ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ស្លាប់ ក្រោយសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលអន្តរជាតិក្រុងព្រះសីហនុ

64

 

ក្រុងព្រះសីហនុ ៖ ស្ត្រីមួយរូបទទួលមរណភាពក្រោយសម្រាលកូន នៅក្រុងព្រះសីហនុ បើយោងតាមប្រភពពីមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ឲ្យដឹងថា ដំបូងស្ត្រីរងគ្រោះ ចូលសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលឯកជន​ឈ្មោះអន្តរជាតិក្រុងព្រះសីហនុ នៅយប់ថ្ងៃ៦ខែសីហាឆ្នាំ២០២៣។

ពេលសម្រាលនោះ ស្ត្រីរងគ្រោះមានអាការៈមិនស្រួលខ្លាំង ខាងគ្លីនិកក៏បញ្ជូនបន្ត មករកការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ ចំណែកកូនដែលសម្រាលនោះ មិនមានគ្រោះថ្នាក់ទេ។

ស្ត្រីរងគ្រោះឈ្មោះ អ៊ុង សុខឃីម អាយុ ២៥ឆ្នាំ ធ្វើការនៅធនាគារឯកជន ក្នុងក្រុងព្រះសីហនុ ។
ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញសុខាភិបាលខេត្ត បានប្រាប់ថា ករណីនេះ ផ្នែកជំនាញកំពុងស្រាវបន្តតាមបច្ចេកទេស៕

អត្ថបទដែលជាប់ទាក់ទង