ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចាប់លោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស រួមទាំងភរិយា និងក្រុមសន្តិសុខជាច្រើននាក់

103

ភ្នំពេញ៖លោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស រួមទាំងភរិយា និងក្រុមសន្តិសុខជាច្រើននាក់ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី០៧ ខែសីហានេះ នៅចំណុចការិយាល័យរបស់ក្រុមហ៊ុន ពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ បន្ទាប់ មានជម្លោះជាមួយពលរដ្ឋ និងផ្ទុះអាវុធជាមួយសមត្ថកិច្ច។

នៅមុនកើតហេតុ មានអតិថិជនរាប់សិបនាក់ បានមកតវ៉ា តាំងពីព្រឹក ថ្ងៃទី០៧ ខែសីហា ប៉ុន្តែពុំមានការជួបណាមួយឡើយ ទើបអ្នកតវ៉ានាំគ្នាដុតកង់ឡាន ដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ លុះរសៀល អ្នកតវ៉ាសុំចូលស្នាក់ការ និងសុំយកអ្នកថតចូលផង ក៏ត្រូវក្រុមអង្គរក្សរបស់លោកឧកញ៉ា វាយ និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ ដើម្បីទប់ទល់ ។

បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សប្រុសស្រីទាំង០៧ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង