ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វត្តក្តីតាកុយ មួយចំណែកត្រូវបានច្រាំងទឹកទន្លេលេបត្របាក់ ជាមួយនិងចេតីយ៍មួយចំនួន អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះទប់ស្កាត់

93
ភ្នំពេញ៖ វត្តក្តីតាកុយស្ថិតក្នុងភូមិសាស្ត្រ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅមួយចំណែក ជាមួយនិងចេតីយ៍មួយចំនួនផងត្រូវបានច្រាំងទឹកទន្លេលេបត្របាក់ ចូលទៅក្នុងទឹកហើយ ។ ដើម្បីទប់ស្កាត់នូវគ្រោះចង្រៃនេះអាជ្ញាធរច្បារអំពៅក៏បាន ដឹកនាំកម្លាំងចុះទប់ស្កាត់ភ្លាមៗដែល ដោយឈរជើងនៅកន្លែងកើតហេតុទាំងយប់ទាំងថ្ងៃតែម្តង។
   មន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅបានអោយដឹងថា នៅវេលាម៉ោង ២និង០០នាទី រសៀលថ្ងៃនេះ បន្ទាប់ពីទទួលបានពត៌មានពីអាជ្ញាធរសង្កាត់វាលស្បូវ ពាក់ករណីបាក់ច្រាំងទន្លេនៅខាងក្រោយវត្តក្តីតាកុយ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យស្ថានភាពភ្លាមៗ ដើម្បីរកវិធានការណ៏ដោះស្រាយបឋម ធ្វើយ៉ាងណាកុំឲមានការបាក់ច្រាំងបន្តទៀត ។
   ជាលទ្ឋផលគិតចាប់តាំងពីម៉ោង ២និង០០នាទីរសៀល មកទល់ពេលវេលាម៉ោង ៧និង០០នាទី យប់ថ្ងៃទី២០ តុលានេះ  ក្រុមការងារដែលដឹកនាំដោយលោកអភិបាលខណ្ឌច្បារអំពៅផ្ទាល់ បានឈរនៅនឹងទីតាំងកើតហេតុរហូត  ក្នុងអាជ្ញាធរខណ្ឌបានប្រើប្រាស់គ្រឿងចក្រ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌច្រកប៉ាវដី ខ្សាច់ និងថ្មចាក់ទប់ច្រាំងទន្លេដើម្បីទប់ទល់កម្លាំងទឹកជាបណ្តោះអាសន្ន សិន ។
   ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋដែលបញ្ចុះសពឳពុក ម្តាយ ជីដូន ជីតា នៅក្នុងវត្តនេះក៏បានញាប់ដៃញាប់ជើង លើកសពចេញពីច្រាំងទន្លេផងដែរ ដើម្បីកុំអោយច្រាំងទន្លេលេបត្របាក់ទៅបាត់។
  ជុំវិញគ្រោះចង្តៃនេះ មិនទាន់មានអ្នកជំនាញបញ្ជាក់ពីមូលហេតុនៃការបាក់ច្រាំងទន្លេនេះនូវឡើយទេ៕
អត្ថបទដែលជាប់ទាក់ទង