ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបអ្នកជួញដូរគ្រឿងញៀន ឃាត់ប្រុស២នាក់និងនារីម្នាក់ ហូតបានគ្រឿងញៀនជិតកន្លះគីឡូ

53
ភ្នំពេញ​៖​ ជនង្ស័យជាអ្នកជួញដូរគ្រឿងញៀនចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ​ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានថ្នាំញៀនជិតកន្លះគីឡូក្រាម​ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ខែតុលា​ឆ្នាំ២០១៨​ នៅចំណុចផ្ទះមួយកន្លែងភូមិត្រពាំងល្វា​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។
​  ជនសង្ស័យទី១ឈ្មោះឯម វិបុល​ ភេទប្រុសអាយុ៣២ ឆ្នាំមុខរបរ ជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១​ខណ្ឌពោធិ៍សែនជ័យ​  ទី២ឈ្មោះ ឡឹក ប្រុស អាយុ៣៣ឆ្នាំ មុខរបរសំណង់ រស់នៅភូមិចំការស្បូវ ឃុំអង្គពពេល ស្រុកគង់ពិសី  ខេត្តកំពង់ស្ពឺ​ ទី៣ឈ្មោះស្រី ពៅ អាយុ២៤ឆ្នាំ មុខរបនារីខារ៉ាអូខេ ស្នាក់នៅកន្លែងធ្វើការភូមិត្រពាំងល្វាសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​មាន ស្រុកកំណើតនៅភូមិ ឃុំអង្គង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
​តាមសមត្ថកិច្ចបានឲ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើដោយមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថាទីតាំងខាងលើមានការប្រើប្រាស់និងជួញដូរគ្រឿងញៀនទើបលោកវីរះសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ចុះបង្ក្រាបនៅចំណុចខាងលើភ្លាមៗនិងធ្វើការឆែកឆេរកឃើញថ្នាំញៀនក្រាមថ្លាចំនួន២កញ្ចប់ធំៗស្មើនិងជិតកន្លះគីឡូទើបធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់តែម្តង។
​   ក្រោយបង្ក្រាបទីតាំងខាងលើត្រូវបាននគរបាលបិតទ្វាចោលជាបណ្ណោះអាសន្នសិនចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទដែលជាប់ទាក់ទង