ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រារព្វពិធីអុំទូក នៅក្នុងក្រុងបាត់ដំបង ស្នងការនគរបាលខេត្ត បង្ហាញ រូបថតមុខសញ្ញាចោរ លួច​- ឆក់ ដើម្បីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន​

68


ស្នងការនគរបាលខេត្តបាត់ដំបង បានសេចក្តីជូនដំណឹង ក្នុងឱកាស នៃការប្រារព្វពិធីអុំទូក នៅក្នុងក្រុងបាត់ដំបង នាថ្ងៃទី២៣​និងទី២៤​ខែ​ តុលា​ឆ្នាំ​២០១៨​នេះ​ និងដើម្បីរក្សាបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់សង្គម​ កាត់បន្ថយបានល្អប្រសើរ នូវសកម្ម​ភាពល្មើស​មួយចំនួន ពិសេសករណី (លួច​- ឆក់)​ ដែលបង្កឡើងដោយជនឱកាសនិយម​ មួយចំនួ​ន​ ហេតុនេះ ស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ មានមូលដ្ឋាន ក្នុងការបង្ហាញនូវរូបភាពជន​(សង័្សយ) ដែលធ្លាប់បានធ្វើសកម្មភាពខាងលើ ក្នុងអំឡុងនៃការប្រារព្វពិធីបែបនេះ នៅក្នុងមូល​ដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្នងការនគរបាលខេត្ត បានបន្តថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្រទះ​ឃើញ មុខសញ្ញាដែលមានភិនភាគ ដូចក្នុងរូបភាព​នេះសូមមេត្តាប្រុងប្រយ័ត្ន​ និងរាយការណ៍ ជូនសមត្ថកិច្ច ដែល​នៅជិតបំផុតជាបន្ទាន់ ដើម្បីមាន​វិធានការ​ សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង