ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ ពី​បទ​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​

54

ព្រះ​សីហ​នុ​ ៖​ មាន​ជនជាតិ​ចិន​ម្នាក់​ ភេទ​ប្រុស​ បាន​ទៅ​រាយការណ៍​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​លេខ​២​ថា​ មិត្តភក្តិ​របស់​គេ​ត្រូវ​បាន​ជនជាតិ​ចិន​មួយ​ក្រុម​ ចាប់​ឃុំខ្លួន​ទុក​នៅ​ក្នុង​បន្ទប់​មួយ​នៃ​ផ្ទះសំណាក់​តុង​ហ្វា​ង​ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ បាន​ចុះ​កិច្ច​ប្រតិបត្តិ​ការណ៍​រំដោះ​បាន​ជន​រង​គ្រោះ​ម្នាក់​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ ៣​នាក់​ នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ៦​ និង​៣០​នាទី។

​ជន​រង​គ្រោះ​ឈ្មោះ​ YUAN​ MAORONG​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​២​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
​ ជនសង្ស័យ​ចំនួន​ ០៣​នាក់​ ៖
​ ១-​ឈ្មោះ​ ZHANG​ HONG​ ZHI​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន​ ជី​ង​ឆៃ​សាន​ ស្នាក់​នៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
​ ២-​ឈ្មោះ​ QIN​ RONG​ FEI​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន​ ជី​ង​ឆៃ​សាន​ ស្នាក់​នៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
​ ៣-​ឈ្មោះ​ CAO​ WEN​ XIAO​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​អន​ឡាញ​ក្រុមហ៊ុន​ ជី​ង​ឆៃ​សាន​ ស្នាក់​នៅ​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
​ករណី​នេះ​កើតឡើង​ដោយសារ​ជន​រង​គ្រោះ​បាន​ខ្ចី​លុយ​ពី​ក្រុម​ជនសង្ស័យ​ចំនួន​ ៣,០០០​ដុល្លារ​ (​ បី​ពាន់​ដុល្លារ​ )​ ជា​កាក់​ ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ​ ស៊ី​ង​ម៉ី​កៅ​ម៉ី​ ពេល​ជន​រង​គ្រោះ​លេង​ចាញ់​គ្មាន​លុយ​សង​ ក្រុម​ជនសង្ស័យ​ក៏​នាំ​ជន​រង​គ្រោះ​ ឃុំ​ទុក​ទៅ​កន្លែង​ដែល​ពួក​គេ​ស្នាក់​នៅ​ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​រក​លុយ​សង​ពួក​គេ​ទើប​ពួក​គេ​ដោះ​លែង​ ជន​រង​គ្រោះ​ឲ្យ​មាន​សេរីភាព​វិញ​ ។​
​ចំពោះ​ជនសង្ស័យ​ខាងលើ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ ៕

អត្ថបទដែលជាប់ទាក់ទង