ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាណាដាប្រកាសឱ្យលក់កញ្ឆាស្របច្បាប់ទូទាំងប្រទេស រយៈពេលត្រឹមតែ២ថ្ងៃកញ្ឆាដាច់ស្តុកពីឃ្លាំង

58

 

កាណាដា៖ ប្រជាជនកាណាដារាប់រយនាក់ បាននាំគ្នាប្រមូលផ្តុំតាមផ្លូវដើម្បីអបអរ ច្បាប់ជក់កញ្ឆាស្របច្បាប់ ក្រោយការហាមឃាត់ជិតមួយសតវត្សរ៍កន្លងមក។

  កាណាដា បានក្លាយទៅជាប្រទេសឧស្សាហកម្មដំបូងបំផុតក្នុងការផ្តល់សិទ្ធិជក់កញ្ឆាស្របច្បាប់កាលពីថ្ងៃពុធ ក្រោយរយៈពេលពីរឆ្នាំជម្រុញដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Justin Trudeau ដែលសង្ឃឹមក្នុងការនាំយកអ្នកជួញដូរចេញពីទីផ្សារងងឹត និងនាំចូលទៅក្នុងប្រព័ន្ធគ្រប់គ្រង។

   ពួកអ្នកជក់កញ្ឆាហាក់ដូចជាបានទទួលយកប្រព័ន្ធថ្មី ខណៈដែលមនុស្សជាច្រើនបានឈរតម្រង់ជួរគ្នាស្អេកស្កះខាងក្រៅហាងកញ្ឆាស្របច្បាប់ប្រមាណជា ១១១កន្លែង ដែលបច្ចុប្បន្នបានបើកនៅទូទាំងប្រទេសមួយនេះ។

    អតិថិជនដ៏រីករាយត្រូវបានផ្តិតរូបភាពជាប់កំពុងផ្លុំផ្សែងកញ្ឆានៅតាមដងផ្លូវ ដោយទាំងនោះស្ទើរទាំងស្រុងត្រូវបានទិញនៅតាមទីផ្សារងងឹត ខណៈដែលពួកគេបានទន្ទឹងរង់ចាំដើម្បីម៉ាកកញ្ឆាស្របច្បាប់មកដល់ដៃរបស់ខ្លួន ហើយគិតត្រឹម២ថ្ងៃក្រោយកញ្ឆាក្លាយជាស្របច្បាប់ មនុស្សបានសម្រុកទិញវាអស់ពីស្តុកក្នុងប្រទេសកាណាដាទៅហើយ៕

អត្ថបទដែលជាប់ទាក់ទង