ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចង់បានលុយធានារ៉ាប់រង បន្លំធ្វើជាស្លាប់ ប្រពន្ធគិតខ្លី នាំកូនតូចៗ២នាក់ទៅសម្លាប់ខ្លួនតាមក្រោយស្លាប់៣នាក់ម្តាយ កូន

53

 

ប្រទេសចិន៖ បុរសជនជាតិចិនម្នាក់ ដោយសារតែចង់បានលុយធានារ៉ាប់រង បានបន្លំធ្វើជាស្លាប់ ដោយលង់ទឹក ។ ចំណែកប្រពន្ធដោយសារតែបាយ់បង់ប្តីជាទីស្រលាញ ក៏បានកើតជាគំនិតគិតខ្លី រហូតនាំកូនតូចៗ២នាក់ទៅសម្លាប់ខ្លួនតាមក្រោយស្លាប់ ទាំង៣នាក់ម្តាយ កូនគួរអោយរន្ធត់ ។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅ។

   បុរសវ័យ ៣៤ឆ្នាំរូបនេះបានសន្មត់ថាបានស្លាប់ បន្ទាប់ពីឡានមួយគ្រឿងដែលគាត់បានខ្ចីគេត្រូវបានប្រទះឃើញនៅក្នុងទន្លេ ទោះបីជាសាកសពរបស់គាត់មិនត្រូវបានរកឃើញក៏ដោយ។

គាត់មិនបានប្រាប់ប្រពន្ធខ្លួនអំពីគម្រោងការរបស់គាត់ឡើយ ហើយនាងបានជឿជាក់ថាគាត់បានស្លាប់ពិតប្រាកដមែន។

    នាងបានលោតទឹក ជាមួយកូនៗរបស់ខ្លួននាបីសប្តាហ៍បន្ទាប់ ក្រោយពីបានបង្ហោះសារកត់សម្គាល់ពីការធ្វើអត្តឃាតលើអនឡាញ។

   បុរសជាប្តី ដែលប៉ូលិសបញ្ចេញឈ្មោះត្រឹមនាមត្រកូល He បានដើរចូលប៉ុស្តិប៉ូលិសតំបន់ជនបទ Xinhua ខេត្តហ៊ូណានដោយខ្លួនឯងកាលពីថ្ងៃសុក្រសប្តាហ៍មុន។គាត់ត្រូវបានឃុំខ្លួនក្នុងបទឧក្រិដ្ឋក្លែងបន្លំធានារ៉ាប់រ៉ង និងបង្កការខូចខាតដោយចេតនាទៅលើទ្រព្យសម្បត្តិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់មន្រ្តីប៉ូលិសនៅលើបណ្តាញសង្គម WeChat របស់ចិន៕

អត្ថបទដែលជាប់ទាក់ទង