ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង

41

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រ សហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៧, ដេរស្បែកជើង ចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងផលិតគ្រឿងអេឡិចត្រូនិច ចំនួន ១។

ចំពោះប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធក្រសួងសង្គមកិច្ចគឺ៖ ចំនុចទី១-ជំរុញការអនុវត្តឱ្យមានប្រសិទ្ធិភាពនៃកម្មវិធីជំនួយសង្គម ដោយធានាការបើកផ្តល់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំទាន់ពេលវេលា។ ចំនុចទី២-រាជរដ្ឋាភិបាលនឹងធ្វើការកែសម្រួលសមាសភាពនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលនឹងមានសមាសភាពឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចជាសមាជិក។

 

អត្ថបទដែលជាប់ទាក់ទង