ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វគោ០៤ក្បាល ងាប់ភ្លាមៗ ដោយគ្រោះធម្មជាតិរន្ទះបាញ់ នៅស្រុកបាណន់

46

 

បាត់ដំបង​ ៖ សត្វ​គោចំនួន​ ០៤ក្បាលងាប់ភ្លាមៗ ដោយសាររន្ទះបាញ់ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៣ វេលាម៉ោង១៣និង៣០នាទី ដោយារមានករណីគ្រោះធម្មជាតិមួយកើតឡើង ដោយមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ធ្លាក់មួយមេធំ និងផ្គររន្ទះបាញ់ ​ ត្រង់ចំណុចគ្រឹះខ្លុង ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ សំ វីរៈ​ ​អធិការនគរបាលស្រុក​បាណន់​ បានឲ្យដឹងថា​ គ្រោះថ្នាក់រន្ទះបាញ់នេះបណ្តាលឲ្យងាប់សត្វគោ របស់ម្ចាស់ឈ្មោះ ស៉ិម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្រុម១៣ ភូមិបឹងប្រី ឃុំស្នឹង ស្រុក​បាណន់​ ខេត្តបាត់ដំបង ប៉ុន្តែមិនបណ្តាលឲមានគ្រោះថ្នាក់ដល់មនុស្សទេ។

ពលរដ្ឋជាម្ចាស់គោ បានបន្តថា មុនពេលកើតហេតុម្ចាស់សត្វគោខាងលើបានដឹកគោទៅចងដើម្បីស៊ីស្មៅនៅទីវាលចុងភូមិ លុះពេលរសៀលមេឃក៏ប្រែខ្មៅហើយធ្លាក់ភ្លៀង លាយឡំជាមួយខ្យល់កន្ត្រាក់ និងរន្ទះស្រាប់តែបាញ់ស្រោចមកលើសត្វគោទាំង៤ក្បាល បណ្តាលឲ្យងាប់ភ្លាមៗតែម្តង​៕

អត្ថបទដែលជាប់ទាក់ទង