ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវ តាមចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលចូលគាស់ទ្វារផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ

53

 

ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ តាមចាប់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ក្រោយធ្វើសកម្មភាពនាំគ្នា ទៅគាស់ទ្វារផ្ទះមន្ត្រីនគរបាល លួចយកទ្រព្យសម្បត្តិ មួយចំនួនធំ។ ជនសង្ស័យទាំង០៥នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បានកាលពីម៉ោង១២ រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៦២៦E1 ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោក ហ៊ាន ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ុក ម៉ាហ្គារ៉េត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរនគរបាលជាតិ។ ចំណែកក្រុមជនសង្ស័យ ទាំង០៥នាក់ ទី១ ឈ្មោះសេង ប៊ុនធឿនហៅឈឹម អាយុ៣៦ឆ្នាំ មានទីលំនៅ ផ្ទះជួលភូមិ ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន)។ ទី២ ឈ្មោះសៀន សីលាហៅអាហួរ អាយុ២៩ឆ្នាំ មានទីលំនៅ ជាមួយគ្នា(មានសារធាតុញៀន)។ ទី៣ ឈ្មោះសោម ពិសិដ្ឋ ហៅ អាស្វិត អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ជាមួយគ្នា(មានសារធាតុញៀន)។ ទី៤ ឈ្មោះហ៊ុន ស៊ីនៀត ហៅអាតោ អាយុ៣៨ មានទីលំនៅជាមួយគ្នា(មានសារធាតុញៀន)។ ទី៥ ឈ្មោះអាន ចិន្តាហៅអាខ្មៅ អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅជាមួយគ្នា(មានសារធាតុញៀន)។

លោក ហ៊ាន ថារ៉េត បន្តថា ចំបោះសម្ភារៈបាត់បង់រួមមាន៖ ១. ប្រាក់ដុល្លាចំនួន ៩០០ដុល្លារ។ ២. ប្រាក់រៀលចំនួន២០៦០០០០រៀល។ ៣. ខ្សែករមាស០១ខ្សែ ទម្ងន់០៥ជី។ ៤. ខ្សែដៃ លោកហះធាតុ មិនសុទ្ធមួយខ្សែ។ ៥. នាឡិកាចំនួន០២គ្រឿង។ ៦. ជញ្ជៀនដាំត្បូង០២វង្ស។ ៧. ក្រវិល០២គូ ព្រះ០៣អង្គ។ ៨. ឯកសារមួយចំនួននិង កាបូបចំនួន០១ កូនសោពីរចង្កោម។ ៩. ទូរស័ព្វពីរគ្រឿង។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាង រួម មាន ៖ ១. ប្រាក់ដុល្លាចំនួន៦០០ដុល្លារ។ ២. ប្រាក់រៀលចំនួន២៨០០០០រៀល។ ៣. ខ្សែករមាស០១ខ្សែ ទម្ងន់០៥ជី។ ៤. ខ្សែដៃលោកហះធាតុ មិនសុទ្ធមួយខ្សែ។ ៥. នាឡិកាចំនួន០១គ្រឿង។ ៦. ជញ្ជៀនដាំត្បូង០២វង្ស។ ៧. ក្រវិល០២គូ ព្រះ០៣អង្គ។ ៨. ឯកសារមួយចំនួននិង កាបូបចំនួន០១ កូនសោពីរចង្កោម និងទូរស័ព្វពីរគ្រឿង។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះកំពុងតែសម្រាកនៅក្នុងផ្ទះតែម្នាក់ឯង ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះ ចូលលួចយកទ្យព្យសម្បត្តិ អស់មួយចំនួន ក្រោយធ្វើសកម្មភាពរួច ជនរងគ្រោះបានភ្ញាក់ហើយឃើញទ្វារផ្ទះចំហរបាត់កាបូបយួរដៃគាត់បានមកប្តឹងនៅប៉ុស្តិ៍ ហើយ ភ្លាមៗនោះផ្នែកជំនាញខណ្ឌប៉ុស្តិ៍បាន ចុះជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យចំនួនប្រាំនាក់រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ ដើម្បីធ្វើការសាកសួរយកចម្លើយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង