ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាមន្ទីរពេទ្យដែលធំជាងគេបំផុតនៅកម្ពុជា

70

 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី២៤ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ”។

សូមជម្រាបជូនថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាមន្ទីរពេទ្យដែលធំជាងគេបំផុត ដោយមានគ្រែ សម្រាប់អ្នកជំងឺសរុបចំនួន ៩ ៤៩៦ គ្រែ និងមានអគារសរុប ចំនួន ១១ លើផ្ទៃដីទំហំ ៧៥ ៨០០ ម៉ែត្រការ៉េ ដែលក្នុងនោះ មានទាំងអគាររដ្ឋបាល និងផ្គត់ផ្គង់, អគារស្នាក់នៅសម្រាប់បុគ្គលិក, អគារសម្រាកព្យាបាលកំរិតធ្ងន់ និងសង្គ្រោះបន្ទាន់, អគារព្យាបាលជំងឺកម្រិតស្រាល, និងអគារបច្ចេកទេស។

អគារទាំងនេះក៏បានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺ ដែលជួយឱ្យការផ្តល់សេវាព្យាបាលកាន់តែប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង