ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បើក​វគ្គ​បំប៉ន​ជំនាញ​ ស្តី​ពី​ការ​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​ និង​សម្អាត​ប្រាក់​,​ ​នីតិវិធី​ និង​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​

27

​រាជធានី​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២៣​នេះ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​ បើក​វគ្គ​បំប៉ន​ជំនាញ​ ស្តី​ពី​ការ​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​ និង​សម្អាត​ប្រាក់​,​ នីតិវិធី​ និង​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើកកម្ពស់​ស្មារតី​កងកម្លាំង​ជួរ​មុខ​ ,​ការ​បំប៉ន​ជំនាញ​ វិជ្ជាជីវៈ​,​ ការ​បង្កើន​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ តាម​រយៈ​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ គឺជា​ការ​ចាំបាច់​បំផុត​ និង​ដោយ​អនុវត្ត​តាម​ផែនការ​ដែល​បាន​គ្រោងទុក​អោយ​ស្រប​ទៅ​និង​ផែនការ​យុទ្ធសាស្ត្រ​ របស់​អគ្គស្នងការ​នគរបាល​ជាតិ​ សម្រាប់​ឆ្នាំ​២០២៣​ ទើប​មាន​វគ្គ​បំប៉ន​ជំនាញ​ ស្តី​ពី​ការ​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​ និង​សម្អាត​ប្រាក់​,​
​នីតិវិធី​ និង​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​នេះ​ឡើង​ ដូច្នេះ​សិក្ខាកាម​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ផ្ចង់ស្មារតី​ត្រងត្រាប់​ស្តាប់​គ្រូឧទ្ទេស​ ត្រូវ​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ទាំងនេះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។​

​ឯកឧត្តម​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ មាន​ប្រសាសន៍​ទៀត​ថា​ គ្រឿងញៀន​ជា​បញ្ហា​ប្រឈម​នៅ​ទូ​ទាំង​ពិភពលោក​ ដែល​កំពុង​គម្រាមកំហែង​ បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ សុខមាលភាព​ សេដ្ឋកិច្ច​ សន្តិសុខ​ សណ្តាប់ធ្នាប់​ សុវត្ថិភាព​សង្គម​។​ ដោយឡែក​ប្រទេស​កម្ពុជា​ ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​លើ​សកលលោក​ ដែល​ពួក​ឧក្រិដ្ឋជន​ តែងតែ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ ថ្មីៗ​នេះ​ពួក​ឧក្រិដ្ឋជន​ បាន​ប៉ុនប៉ង​យក​ប្រទេស​កម្ពុជា​ ជា​កន្លែង​កែ​ច្នៃ​ផលិត​សារធាតុ​ញៀន​(​កេ​តា​មីន​)​ និង​បាន​បង្ក​ឱ្យ​មានការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ​។​ ដូច្នេះ​ប្រទេស​កម្ពុជា​ បាន​ជួប​ប្រទះ​នូវ​បញ្ហា​គ្រឿងញៀន​គួរ​ឱ្យ​កត់សំគាល់​ ដោយសារ​មានការ​កែ​ច្នៃ​ផលិត​ ការ​ចរាចរ​ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​កើនឡើង​ រាជរដ្ឋាភិបាល​នីតិកាល​ទី​០៧​ ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋ​ម​មន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រមុខ​បាន​ប្តេជ្ញា​ចិត្ត​ និង​បាន​ចាត់​ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​អាទិ៍ភាព​៕​

អត្ថបទដែលជាប់ទាក់ទង