ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវបេតុងទំនប់ដូន«ស» រងការខូចខាតជាអន្លើរៗ ដោយជង្ហុកសម្បុកមាន់ធំ តូច

64

 

កណ្ដាល៖បើយោងតាមសេចក្ដីរាយការណ៍ពីមហាជនទូទៅ ពិសេសអ្នកធ្វើដំណើរតាមមធ្យោបាយនានា បានប្រាប់មកគេហទំព័រភ្នំពេញរីផតធើ កាលពីព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣នេះថា សព្វថ្ងៃនេះពួកគាត់មានការលំបាកជាខ្លាំង ក្នុងការធ្វើដំណើរពិសេសនៅពេលយប់ព្រលប់ ដោយសារផ្លូវបេតុងទំនប់ដូន«ស» រងការខូចខាតជាអន្លើរៗដោយជង្ហុកសម្បុកមាន់ធំ តូច ដូចឃើញនៅក្នុងរូបភាពនេះ ស្រាប់ហើយកន្លែងខ្លះខូចក្លាយដូចជា ថ្លុកក្របីអ៊ីចឹងហើយមហាជនពួកគាត់សួរថា តើដល់ពេលណា? ថ្ងៃណា? ខែណា? ឆ្នាំណា? ទើបអាជ្ញាធរស្រុកកៀនស្វាយ នៃខេត្តកណ្ដាល ចុះមកជួសជុលកែលម្អរដោយស្ថាបនាផ្លូវបេតុងទំនប់ដូន«ស» ដែលរងការខូចខាតជាអន្លើរៗ ដោយជង្ហុកសម្បុកមាន់អោយបានល្អប្រសើឡើងវិញ ងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ។

មហាជនបានលើកឡើងថា ផ្លូវបេតុងទំនប់ដូន«ស» ដែលស្ថិតក្នុងមូលដ្ឋានស្រុកកៀនស្វាយ នៃខេត្តកណ្ដាល គឺមានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់ផ្លូវថ្នល់ ក្នុងការដឹកជញ្ជូនទំនិញក្នុងស្រុកឆ្ពោះមកកាន់ទីផ្សារនានា នៅតាមដងផ្លូវជាតិលេខ១ ឬមកកាន់ទីផ្សារនៅភ្នំពេញ ហើយក៏ជាផ្លូវសម្រាប់តភ្ជាប់ពីកំណាត់ផ្លូវកៅស៊ូលេខ១១០ ឆ្ពោះមកផ្លូវជាតិលេខ១ផងដែរ។
មហាជនបានលើកឡើងទៀតថា បើនៅតែបន្តទុកផ្លូវខូចខាងលើនេះ ចោលដោយគ្មានការជួសជុលស្ថាបនាអោយល្អប្រសើឡើងវិញទេនោះ គឺប្រជាពលរដ្ឋនៅតែប្រឈមជួបការលំបាក ក្នុងការធ្វើដំណើរឥតស្រាកស្រាន្តឡើយ ហើយប្រឈមគ្រោះថ្នាក់ជាយថាហេតុថែមទៀតផង ប្រសិនជាអ្នកដំណើរគាត់មិនបានប្រុងប្រយ័ត្នទេនោះ៕

អត្ថបទដែលជាប់ទាក់ទង