ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានបេតុងខ្សែកាបកោះពេជ្រ.កោះនរា បានដើរតួនាទីសំខាន់ ក្នុងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរនៅផ្លូវព្រះនរោត្តម ស្ពានច្បារអំពៅនិងផ្លូវជាតិលេខ១ច្រកចូលរាជធានីភ្នំពេញ

40

ភ្នំពេញ ៖ ក្នុងបរិបទនៃដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញ នាដំណាក់កាលចុងក្រោយនេះ កំពុងបានឆ្លើយតបយ៉ាងសក្ត័សម ទៅនឹងតម្រូវការជាក់ស្តែងនៃ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ដ៏ស៊ីវិល័យមួយនេះក្រោមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលក្នុងអណត្តិទី៦ ដែលដឹកនាំដោយសម្តេចអគ្គមហាសេបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងអាណត្តិទី៧ដែលមាន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។

ឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំអនុ វត្តដោយផ្ទាល់ក្នុងការអភិវឌ្ឍន៏ រាជធានីភ្នំពេញ និងបានធ្វើឪ្យិរាជធានីភ្នំពេញប្រែ មុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃក្រោមម្លប់ នៃសន្តិភាពក្រោមការដឹកនាំរបស់សម្តេចធិបតីហ៊ុន ម៉ាណែត។ឯ.ឧឃួង ស្រេង ធ្លាប់មានប្រសាសន៏ថា៖ ទោះបីយើង សំរេចបាននូវសមិទ្ធិផលធំៗជាច្រើន លើហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់.អាគារសំណង់ធំៗ,ការគ្រប់គ្រងផ្នែកនគររូបនីយ៏កម្ម ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ផងដែរ។

ទន្ទឹមនឹងការអភិវឌ្ឍន៏រាជធានីភ្នំពេញភ្នំពេញយ៉ាងឆាប់រហ័ស ដូចសព្វថ្ងៃនេះ រាជធានីភ្នំពេញ ក៏បានប្រឈមមុខនឹងបញ្ហាមួយចំនួនដែលត្រូវ ដោះស្រាយចំពោះមុខគឺ កំណើនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ,បញ្ហាបរិស្ថាន ជាពិសេសគឺកំណើន យានយន្តបណ្តាលឧ្យិកកស្ទះចរាចរស្ទើរតែរាល់ម៉ោង។

ឆ្លើយតបទៅនឹងការកកស្ទះចរាចរនេះដែរ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកដឹកនាំរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីអាណត្តិទី៧នេះ រួមជាមួយវិស័យឯកជន បានសំរេចសាងសង់ស្ពានបេតុង ខ្សែកាបឆ្លងទន្លេពីកោះពេជ្រទៅកោះនរា បានរួចរាល់ជាស្ថាពរនឹងបានដាក់ អោយប្រើប្រាស់ជាបណ្តោះអាសន្នចាប់ពីព្រលប់ថ្ងៃទី២៣ តុលាឆ្នាំ២០២៣នេះតទៅ គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពី ទីក្រុងរណបកោះពេជ្រ ទៅកាន់ គម្រោងអភិវឌ្ឍន៏កោះនរានេះ មានប្រវែងសរុប៨២៤ម៉ែត្រ ទទឹង២៤.៥ម៉ែត្រ។ បណ្តោយស្ពានបេតុងអាមេប្រវែង៤៨៣ម៉ែត្រ តភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រប្រវែង២៤៩ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរាប្រវែង៩២ម៉ែត្រ ជាស្ពាន់ចរាចរទ្វេរ ទិសមានគន្លងធ្វើចរាចរសំរាប់រថយន្ត២គន្លងទៅ ២គន្លងមកនិងមានគន្លងសំរាប់
ទោចក្រយានយន្តមួយគន្លងទៅមួយគន្លងមក ដែលចំណាយថវិកាសាងសង់ចំនួន៣៨លានដុល្លាអាមេរិក និងសាងសង់ដោយក្រុមហ៊ុនOCIC។

ស្ពានបេតុង ខ្សែកាបកោះពេជ្រ.កោះនរា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរ ដ៏ចង្អៀតណែនរៀងរាល់ថ្ងៃ នៅលើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្ពានអាកាសក្បាល់ថ្នល់ មកដល់ស្តុបក្រសួងកសិកម្ម ក៏ដូចរួមចំណែកកាត់បន្ថយការកកស្ទះចរាចរ នៅលើកំណាត់ផ្លូវជាតិលេខ១ ដោយបានបង្វែរ លំហូរចរាចរមួយផ្នែកធំកុំឲ្យចង្អៀតលើស្ពានក្បាលថ្នល់។

ដោយឡែកសំរាប់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់មហាវិថីព្រះ នរោត្តម និងបងប្អូនអ្នកធ្វើដំណើរ ឆ្លងកាត់ស្ពានបេតុងខ្សែកាបកោះពេជ្រ.កោះនរា សុទ្ធតែបានបង្ហាញពីទឹកចិត្តរីករាយ ដែលបានឆ្លងផុតស្ថានភាពកកស្ទះចរាចរ ដូចពេលកន្លងមកក្រោយពីមាន ស្ពានឆ្លងកោះពេជ្រ.កោះនរា និងលែងលំ បាកឆ្លងសាឡាងទៀតហើយ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងដែរថា៖ ទោះបីយើងបានកសាងនូវ សមិទ្ធផលច្រើនរាប់មិនអស់ ក្នុងរាជធានីភ្នំពេញរួចមកហើយក្តី តែយើងមិនបានស្កប់ស្កល់ នឹងសមិទ្ធិផលត្រឹមនេះទេ គឺយើងនឹងខិតខំអភិវឌ្ឍន៏រាជធានីភ្នំពេញ ជាបន្តបន្ទាប់ទៀតតាម គោលនយោបាយបញ្ចកោណរបស់ រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង