ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពកាច់ ក លួចម៉ូតូ នៅភូមិទួលថ្ងាន់

61

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកសំប៉ែតចុងស្រួចកាច់សោរកម៉ូតូ កាលពីវេលាម៉ោង ១៦:០០នាទី នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣​ នៅចំណុច ផ្ទះលេខ៣០K ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ​ ព្រុំ រ៉ង ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅផ្ទះលេខ​៣០k​ ផ្លូវ១០៣​​ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី​២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ​ ហៀង រ៉ាស៊ីម ភេទប្រុស​ អាយុ១៧ឆ្នាំ​ ស្នាក់ផ្ទះជួល ក្រុម៣ ភូមិក្រោលគោ សង្កាត់ឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន) ។

ជាមួយគ្នានោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ៖ សោរខ្សៀលេខ៨ ចំនួន​០១, ដែកសំប៉ែតចុងស្រួចចំនួន ១ដើម, ទូរស័ព្ទម៉ាក oppo A83 ចំនួន១ គ្រឿងគ្មានលេខសុីម និងម៉ូតូ០១គ្រឿង ម៉ាកឃ្លីក ពណ៌ស សេរី២០១៦ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-8163 បានប្រគល់ទៅអោយជនរងគ្រោះវិញ ។

តាមដំណើររឿង ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០២៣វេ លាម៉ោ១៦:០០នាទី​ ជនរងគ្រោះ​ទេីបនឹងមកពីផ្សារ​ បានទុកម៉ូតូនៅមុខផ្ទះ​ ហេីយដេីរចូលក្នុងផ្ទះ​ ភ្លាមនោះមានជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស ដោយជនសង្ស័យខាងលេី បានចុះពីលើម៉ូតូមកធ្វេីកម្មភាពយកដែកសំប៉ែតចុងស្រួច និងសោរអក្សរតេ កាច់កម៉ូតូ លួចម៉ូតូជិះចេញបានបន្តិស ស្រាប់តែជនរងគ្រោះជាម្ចាស់ម៉ូតូឃើញទាន់ បានរត់ដេញចាប់ពីខាងក្រោយ បណ្តាលអោយម៉ូតូបានជ្រុលទៅបុកទ្វារផ្ទះ បណ្ដាលឲ្យដួល និង​ចាប់ជនសង្ស័យបានម្នាក់ រីឯបក្ខពួកម្នាក់ទៀត ឈ្មោះ រិទ្ធ ក៏បានជិះម៉ូតូម៉ាកស្កុបពី ពណ៌សគេចខ្លួនបាត់​ ស្របពេលនោះសមត្ថកិច្ចល្បាតអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកប៉ុស្តិ៍ទួលសង្កែ២ ធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

បច្ចុប្បន្នកំលាំងជំនាញខណ្ឌ កំពុងស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង