ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងរថយន្តប្រហែលឃាតករសម្លាប់ យកមកផ្លុងចោល

61

ខេត្តបន្ទាយមានជ័យ : ជនជាតិចិនវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្ត Lexus RX-330 ពណ៌ស ប្រហែលជាករណីឃាតកម្ម ស្ថិតនៅចំណត រថយន្តស្ថានីយ៍អ្នកដំណើរទេសចរណ៍អន្តរជាតិ ប៉ោយប៉ែត ក្នុងភូមិបណ្ដូងមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ប្រជាពលរដ្ឋប្រទះឃើញសពជនជាតិចិនស្លាប់ក្នុងរថយន្តនោះនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សមត្ថកិច្ចជំនាញបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅព្រឹក ថ្ងៃទី ៧នោះ មានប្រជាពលរដ្ឋ ប្រទះឃើញរថយន្ត១គ្រឿង ចតចោលនៅចំណុចខាងលើកប្រហែល២ថ្ងៃកន្លងមកហើយសង្ស័យ ក៏បានទៅអើតមើលក៏ប្រទះឃើញសពមនុស្សម្នាក់ស្លាប់ក្នុងរថយន្ត បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដងឲ្យចុះមកពិនិត្យសព។

សមត្ថកិច្ចជំនាញបានប្រាប់បញ្ជាក់ឲ្យដឹងបន្តទៀតថា សពដែលប្រទៈឃើញស្លាប់ក្នុងរថយន្តលុចស៊ីស RX-330 ពាក់ស្លាកលេខ ភ្នំពេញ 2AP-6254 ដេកស្លាប់នៅកៅអីខាងមុខផ្នែកខាងស្តាំ ដែលមានស្នាកស្នាម៤កន្លែង ដែលឃាតករ បាញ់ក្បាលពីក្រោយធ្លាយមកភ្នែកខាងស្តាំ និងបាញ់សៀតផ្កាខាងឆ្វេងធ្លាយមកស្តាំ។

ចំណែក មន្ត្រីសុខាភិបាលបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថាសពដែលស្លាប់ជាបុរសអាយុប្រមាណជិត៣០ឆ្នាំ អាចជាជនជាតិចិនរឺជនជាតិតៃវ៉ាន់ ដែលមានស្នាកស្នាមគ្រាប់អាវុធបាញ់ទៅលើជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗ សពដែលស្លាប់រយៈពេល២យប់មកហើយស្ថានភាពសពហើមមុខឡើងខៀវមិនស្គាល់។

សមត្តកិច្ចបានបញ្ចាក់ឲ្យដឹងបន្តទៀតថាករណីប្រទៈឃើញសពដេកស្លាប់ក្នុងរថយន្តលុចស៊ីសRX-330 អាចជាករណីឃាតកម្មបាញ់សំលាប់ក្នុងរថយន្តដែលបាញ់កៀកមានស្នាក់ស្នាមរកឃើញវត្ថុតាងមានសំបកគ្រាប់ចំនួន ២គ្រាប់ ប្រភេទអាវុធខ្លីម៉ាកឡក់បណ្តាលស្លាប់ភ្លាមៗហើយ ជនដៃដល់បានទុកសពលើរថយន្តហើយគេចខ្លួនបាត់។

ករណីឃាតកម្មបាញ់សំលាប់យកទៅប្លង់ចោលក្នុងរថយន្តនោះសមត្តកិច្ចជំនាញក្រោយពិនិត្យសពជនរងគ្រោះហើយយកទៅតម្កលទុកនៅវត្តប្រជាធម្មសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

អត្ថបទដែលជាប់ទាក់ទង