ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ នាំយកអំណោយដ៏ថ្លៃថ្លា របស់ កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ប្ញស្សីកែវចំនួន ២០ គ្រួសារ

33

ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ លោក ឯក ឃុនដឿន អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដោយមានការអញ្ជើញចូលរួមពី លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌនិងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ លោក ស៊ូ សារ៉ាត់ អភិបាលរងខណ្ឌនិងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការអនុសាខា និងក្រុមការងារ ក.ក្រ.ក សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ប្ញស្សីកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់ កាកបាទក្រហមកម្ពុជា ឧបត្ថម្ភជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ រស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ប្ញស្សីកែវ សរុបចំនួន ២០ គ្រួសារ ។

ក្នុងឱកាសនោះអំណោយ ដែលលោកអភិបាលខណ្ឌបានឧបត្ថម្ភដល់ពលរដ្ឋ ចំនួន ២០ គ្រួសារ ដោយក្នុង០១ គ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គ.ក ឃីត ០១ កញ្ចប់ និងថវិកា ចំនួន ៣០,០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង