ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅ ចុះសាកសួរសុខទុក្ខចៅសង្កាត់ពន្សាំង មានជម្ងឺសម្រាកព្យាបាល នៅគេហដ្ឋាន

86

ភ្នំពេញ៖កាលពីរាត្រីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣ នេះ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ដែលអមដំណើរដោយអស់លោក .លោកស្រី ជាអភិបាលរងខណ្ឌ . នាយក នាយករងខណ្ឌនិងមន្ត្រីរដ្ឋបាលនៃរដ្ឋបាលខណ្ឌជាច្រើនរូបទៀតដោយបាន ចុះទៅសាកសួរសុខទុក្ខលោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង ដែលកំពុងមានជំងឺសម្រាកព្យាបាលជម្ងឺនៅគេហដនឋានគាត់និងបានឧបត្ថម្ភនូវថវិកានិងអង្ករ៥០គីឡូ មី៦កេស ទឹកត្រី២យួរ និងទឹកស៊ីអ៉ីវ២ផងដែរ។

ខណៈពេលចុះសាកសួរសុខទុក្ខលោកចៅសង្កាត់ខាងលើនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ បានផ្ដល់នូវកម្លាំងចិត្តដល់លោកចៅសង្កាត់ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋានគាត់នាឱកាសនោះសូមអោយលោកចៅសង្កាត់ពន្សាំងមើលថែទាំនូវសុខភាពអោយបានល្អប្រសើនិងជូនពរអោយឆាប់ជាសះស្បើយពីជម្ងឺដើម្បីបន្តការងារក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រងនិងបម្រើការងារជូនដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការចាំបាច់ពួកគាត់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង