ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងប៉ុស្តិ៍នគរបាលឃាត់ខ្លួនស្រ្តីម្នាក់ករណីហិ.ង្សាវាយធ្វើបាបក្មួយស្រីរស់នៅជាមួយ

76

 

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែ១ ខណ្ឌប្ញស្ដីកែវ ឃាត់ខ្លួនស្រ្តីម្នាក់ករណីហិ.ង្សាលើអនីតិជន ដែលជាក្មួយស្រីរស់នៅជាមួយ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០”០០នាទី ចំណុចផ្ទះ៣០៩K ក្រុម៥ ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ក្មេងស្រីរងគ្រោះឈ្មោះយ៉ាន សម្បតិ្តចន្ទ័វិលីស្សា ភេទស្រី អាយុ៦ឆាំ្ន មុខរបរសិស្ស ។

ជនសង្ស័យឈ្មោះឃុន វ៉ាន់ដា ភេទស្រី អាយុ៣៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅផ្ទះកើតហេតុខាងលើ (ត្រូវជាអ៊ុស្រីក្មេងរងគ្រោះ) ។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែ១ បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំខាងលើ ជនសង្ស័យបានហៅក្មួយចំនួន០៤នាក់ ហូបបាយជុំគា្ននៅក្នុងនោះ ក៍មានក្មេងស្រីរងគ្រោះឈ្មោះយ៉ាន សម្បតិចន្ទ័វិលីហ្សាផងដែរ ។
ក្រោយពេលហូបបាយរួចជនសង្ស័យ បានហៅជនរងគ្រោះមករៀន ប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបាន ក៏ទាយដៃជនរងគ្រោះចេញពីផ្ទះមកឈរ នៅមុខផ្ទះខាងក្រៅរបងផ្ទះ រួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នុងផ្ទះ ចំណែកជនរងគ្រោះស្រែកយំក៏យកដៃវាយទា្វររបងផ្ទះ ធើ្វឲ្យជនសង្ស័យខឹងទ្រាំមិនបាន ក៏បើកទា្វរបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូ យកមកធ្វើសកម្មភាពចងជើង.ចងដៃ.ជនរងគ្រោះ ឲ្យដេកផ្កាប់មុខទៅនិងដី ហើយជីដូនជនរងគ្រោះ ចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះ ជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះចំណែកជនរងគ្រោះនៅតែស្រែកយំធ្វើអោយជនជនសង្ស័យទ្រាំមិនបាន បើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះ ចំនួន០៣ដៃទៅលើផ្ទៃមុខ ។
ក្រោយមកកម្លាំងសមត្ថច្ចកិខណ្ឌ ប៉ុស្តិ៍ជួយអន្តរាគមន៍ ឃាត់ជនសង្ស័យយកមកប៉ុស្តិ៍ចាត់ការតាមនិតិវិធី ។

សូមបញ្ជក់: ឈ្មោះឃុន សុខគីមភេទស្រីអាយុ៣៦ឆាំ្ន មុខរបរគ្រូពេទ្យ ត្រូវជាម្តាយជនរងគ្រោះ បានយកកូនចំនួន០៤នាក់ នៅក្នុងនោះក៏មានជនរងគ្រោះមា្នក់ផងដែរ យកមកអោយម្តាយបង្កើតនិងបងស្រីត្រូវជនសង្ស័យចិញ្ចឹមបីបាច់រៀនសូត្រ រយៈពេល០៤ឆាំ្នមកហើយ មុនឪពុកម្តាយលែងលះគា្ន៕

អត្ថបទដែលជាប់ទាក់ទង