ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានដឹកដីបើកបុកព្រលះ បង្កាន់ដៃស្ពានព្រែកអ្នកតាវាំង ខ្ទេចទាំងឡាននិងបង្កាន់ដៃស្ពាន

34

ភ្នំពេញ៖យុវជនម្នាក់បានរងរបួសជាទម្ងន់ខណៈពេលបើករថយន្ត​ ដឹកដីមួយគ្រឿងបើកបោះពួយយ៉ាងលឿនដូចហោះរួចជ្រុលចង្កូតទៅបុកព្រលះចំបង្កាន់ដៃស្ពាន​ព្រែកអ្នកតាវាំងបណ្ដាលរងការខូចខាត​ខ្ទេចខ្ទីទាំងឡាននិងបង្កាន់ដៃស្ពាន។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើព្រែកអ្នកតាវាំងដែលស្ថិត​នៅលើកំណាត់ផ្លូវកៅស៊ូលេខ១១០ក្នុងមូលដ្ឋាន សង្កាត់​ព្រែកថ្មី​ ខណ្ឌ​ច្បារ​អំពៅ​​ នៃរាជធានី​ភ្នំពេញ​ កាលពីម៉ោងជាង១០យប់​​​នា ថ្ងៃ​ទី១៦ខែធ្នូឆ្នាំ២០២៣នេះ។

បន្ទាប់ពីកើតហេតុដ៏រន្ធត់នេះរួចមកគេសង្កេតឃើញក្រុមសមត្ថកិច្ចប៉ូលិសជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចុះទៅដល់កន្លែងកើតហេតុរួចធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង