ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យប់ម៉ិញនេះ អ្នកប្រដាល់កម្ពុជា២រូប បរាជ័យនិងមួយរូបស្មើពិន្ទុ

28

ភ្នំពេញ៖ជំនួបជាលក្ខណៈមិត្តភាពអន្តរជាតិលើសង្វៀនTV5នាយប់ថ្ងៃទី១៧ធ្នូអ្នកប្រ
ដាល់កម្ពុជា២រូបចាញ់អ្នកប្រដាល់ថៃនិងមួយរូបបានត្រឹមស្មើពិន្ទុ។
អ្នកលេងជើងរន្ទះសោម វិឆ័យរបស់ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យប្រកួតចាញ់ពិន្ទុអ្នក
ប្រដាល់ថៃPich Bophaទាំងមិនអសសស់ចិត្ត។
ការប្រកួតដែលមានចំនួន៥ទឹកនោះអ្នកប្រដាល់ថៃហាក់ដូចជាចាប់ផ្ដើមមានប្រៀបពី
ចុងទឹកទី១ទៅ។

វិឆ័យដែលតែងតែប្រើទម្ងន់ជើងដើម្បីផ្ដួលគូប្រកួតនោះគេបានព្យាយាមរក
ឧិ៍កាសបញ្ចេញអាវុធរបស់ខ្លួនតែហាក់ដូចជាចេញមិនរួចទាល់តែសោះ។

ដោយសាតែបញ្ចេញអាវុធមិនបាននោះវិឆ័យខិតខំព្យាយាផ្លាស់ប្ដូរវិធីវាយលុកជាញឹក
ញាប់តែត្រូវអ្នកប្រដាល់ថៃការពារបានព្រមទាំងវាយសងមកវិញយ៉ាងចាស់ដៃ។ទីបំផុតវិឆ័យ
បានត្រឹមតែការពារនិងដកថយពីការវាយលុកប៉ុណ្ណោះ។

បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះវិឆ័យត្រូវចៅក្រមសម្រេចឲ្យចាញ់Pich Bophaដោយ
ពិន្ទុតែម្ដង។

សូមបញ្ជាក់ថាអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
រិទ្ធី សុផាតក្លិបSuper Fightប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃSing Thangដោយពិន្ទុ។អ្នកប្រ
ដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។

ស្ថានភាពនៃការប្រកួតរវាងរិទ្ធី សុផាតជាមួយSing Thangក៏មានលក្ខណៈតឹងតែងដែរ
តែការវ៉ៃចេញរបស់Sing Thangចំគោលដៅបានល្អនិងច្រើនជាង។ចំពោះការវ៉ៃចេញរបស់សុ
ផាតមានលក្ខណៈប្រថុយប្រថាននិងមិនសូវមានប្រសិទ្ធិភាពមិនតែប៉ុណ្ណោះព្យាយាមការពារនិងដកថយច្រើនជាងការវាយលុក។
ទោះបីការប្រកួតធ្វើឡើង៥ទឹកពេញក៏ពិតមែនក៏ចៅក្រមសម្រេចចិត្តឲ្យរិទ្ធី សុផាតចាញ់
ពិន្ទុSing Thangដែរ។

សៀង សេងហួរក្លិបបញ្ជាការដ្ឋានកងកាំភ្លើងធំប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រ
ដាល់ថៃVithya Vin Obunប៉ុណ្ណោះដោយអ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់
៦០គីឡូក្រាម។
ជំនួបរវាងគូនេះមានលក្ខណៈតឹងតែងមិនតែប៉ុណ្ណោះគេហាក់ដូចជាមានប្រៀបលើគ្នាទៅវិញទៅមក។

ក្រោយពីប្រកួតគ្នា៥ទឹកពេញនោះលទ្ធផលចុងក្រោយបានត្រឹមស្មើពិន្ទុគ្នា។
ជំនួបក្នុងតំណែងគូពិសេសរវាងអ្នកប្រដាល់រួមជាតិវិញនោះជ័យ គឹមហុងក្លិបឃ្លាំង
មឿងកីឡាចាញ់ពិន្ទុទូចប្រុសណុចរបស់ក្លិបមហិទ្ធិរិទ្ធមេសថ្ងក។នួនរ៉ាថេបក្លិបតាឯកដំបងដែកមានរិទ្ធប្រកួតឈ្នះពិន្ទុខុន ស៊ីចាន់ក្លិបនាគនាំសំណាង៕

អត្ថបទដែលជាប់ទាក់ទង