បុរសជាប្តីប្រេីប្រាស់គ្រឿងញៀន ហួសកម្រិត យកកាំបិតកាប់និងអារកប្រពន្ធខ្លួនឯង ឱ្យរងរបួសពេលនេះត្រូវបានឃាត់ខ្លួន អនុវត្តតាមច្បាប់
បាត់ដំបង ៖ កាលពីយប់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាក្នុងគ្រួសារ(ហិង្សាដោយចេត នាមានស្ថានទម្ងន់ទោសប្រេីប្រាស់កាំបិតដែកកែឆ្នៃ) កើតឡើងចំនួន ០១លើក ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ផៃ ហុីង ភេទប្រុស អាយុ ៣៥ឆ្នាំមានទីលំ នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខខេត្តបាត់ដំបងបានយកកាំបិតចាក់ និង អារក ទៅលើជនងគ្រោះ ឈ្មោះ អេង ធី ភេទ ស្រី អាយុ ២៥ឆ្នាំរស់នៅជា មួយគ្នា(ត្រូវជាប្រពន្ធ) មុខរបរធ្វេីចំការបណ្តាលឱ្យរងបួសត្រង់បំពង់កហូរឈាម ដួលទៅនឹងកន្លែងហើយភ្លាមៗត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យមណ្ឌលសុខខ ភាពឃុំបួរដេីម្បីសង្រ្គោះជីវិត រីឯជនបង្កបានគេចខ្លួនពីកន្លែងកើតហេតុ ។
ភ្លាមៗសមត្ថកិច្ចទទួលបានព័ត៌មាននេះ និងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលបួរ ចុះធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួន ជនសង្ស័យខាងលើ នាំខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ន គរបាលរដ្ឋបាល បួរ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង០៩និង០០នាទីព្រឹក។
ក្រោយពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតកែឆ្នៃដងដែកចាក់ និង អារក ទៅលើជនរងគ្រោះជាប្រពន្ធប្រាកដមែន ដែលមូលហេតុគឺដោយ សារតែខ្លួនប្រើប្រាស់គ្រឿងញៀនហួសកម្រិត(បែកថ្នាំ)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ច្បាប់៕