ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់ការប្រកួតគ្រីឃីត ជើងឯកជាតិ

79

ភ្នំពេញ៖បន្ទាប់ពីដំណើរការប្រកួតរយៈពេល២ថ្ងៃការប្រកួតកីឡាគ្រីឃីតជើងឯក
ជាតិឆ្នាំ២០២៣បានបញ្ចប់នៅថ្ងៃទី១៧ធ្នូម្សិលម៉ិញនេះនាពហុកីឡដ្ឋានជាតិមរតកតេជោ។
នេះជាការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូង ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡាសម្រាប់លទ្ធផលបច្ចេកទេសនៃការប្រកួតវិញនោះ វិញ្ញាសានារី ៦នាក់ ទល់ ៦នាក់មេដាយមាសបានទៅខេត្តសៀមរាប,មេដាយប្រាក់បានទៅខេត្តតាកែវនិងមេដាយសំរឹទ្ធ បានទៅខេត្តកំពង់ធំ ។

ចំពោះវិញ្ញាសាបុរស ២នាក់ ទល់ ២នាក់ មេដាយមាស បានទៅខេត្តសៀមរាប, មេដាយប្រាក់បានទៅខេត្តកំពង់ធំនិងមេដាយសំរឹទ្ធបានទៅក្រុមរាជធានីភ្នំពេញ។
នៅក្នុងឧិ៍កាសបិទការប្រកួតនោះលោកនូសុផលអគ្គលេខាធិការសហព័ន្ធកីឡាគ្រីឃីតកម្ពុជាបានជំរុញដល់កីឡាករកីឡាការិនីទាំងអស់ត្រូវបន្ដការខំប្រឹងហ្វឹកហាត់ក៏ដូចជាយកបទពិសោធន៍ពីការប្រកួតជើងឯកថ្នាក់ជាតិទៅដុសខាតសមត្ថភាពបន្ថែមដើម្បីមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ។

ការប្រកួតជើងឯកថ្នាក់ជាតិលើកដំបូងនេះ មានអត្តពលិកចូលរួមជិត ៥០នាក់ មកពី ៤ រាជធានី-ខេត្ត រួមមានក្រុមកីឡាគ្រិកឃីតរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តកំពង់ធំ និងខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង