ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជាថា៖ អង្គការ JMAS ជប៉ុន ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាង៣០ឆ្នាំមកហើយ

29

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ៖ អង្គការ JMAS ជប៉ុន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
ឯកឧត្ដមបានលើកឡើងបែបនេះក្នុងឱកាស ដែលឯកឧត្ដម ទទួលជួបសម្ដែងការគួសមជាមួយ លោក KARUBE Masakazu ប្រធានអង្គការ Japan Mine Action Service_JMAS ប្រចាំកម្ពុជា. ដើម្បីពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមករា ២០២៤ នៅទីស្ដីការអាជ្ញាធរមីនកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានអរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមដល់សកម្ម ភាពមីនមនុស្សធម៌នៅកម្ពុជា រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ។

ក្នុងនោះអង្គការ JMAS បានចូលរួមចាប់តាំងពីឆ្នាំ២០០២ និងបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានប្រមាណជាង១៧ គីឡូម៉ែត្រក្រឡា ក៏ដូចជាចូលរួមដល់កិច្ចការអភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ ក្នុងខេត្តបន្ទាយមាន ជ័យ ខេត្តបាត់ដំបង និងខេត្តស្ទឹងត្រែង។ ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកដល់ការកាត់បន្ថយគ្រោះថ្នាក់ជួយសង្រ្គោះអាយុជីវិត ផ្តល់ដីសម្រាប់បង្កបង្កើនផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមមូល ដ្ឋាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពមីន គឺជាកិច្ចការចាំបាច់ក្នុងការរួមចំណែក
កាត់បន្ថយគ្រោះថ្នាក់ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ មុននឹងចាប់ផ្តើមការងារបោសសម្អាតមីន ប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួន មិនមានដីសុវត្ថិ ភាពប្រើប្រាស់គ្រប់គ្រាន់សម្រាប់បង្កបង្កើនផល ប៉ុន្តែបច្ចុប្បន្ននេះ តំបន់មួយចំនួននៅប្រទេសកម្ពុជា បានទទួលដីសុវត្ថិភាពគ្រប់គ្រាន់ ហើយជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។ លទ្ធផលទាំងនេះ បានមកពីការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងនោះប្រទេសជប៉ុនគឹជាដៃគូរមួយយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន។

ឯកឧត្តមបានបន្ដថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជានៅតែត្រូវការការគាំទ្រពីប្រទេសជប៉ុន ក៏ដូចជាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យដំណើរការនៃការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យ។
លោក KARUBE Masakazu បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ចំពោះការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រដល់កិច្ចប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌របស់អង្គការ JMAS នៅកម្ពុជា ក្រោមភាពជាដៃគូរជាមួយមជ្ឈមណ្ឌ លសកម្មភាពមីនកម្ពុជា។ លោកបានបន្តលើកឡើងថា អង្គការ JMAS នឹងបន្តចូលរួមជួយគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់កម្ពុជាបាន សម្រេច នូវគោលដៅរបស់ខ្លួន៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង