ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមន៍តំបន់ការពារធម្មជាតិ ទួលនាងសាវផ្លូវហ្លួង ពង្រឹងសមត្ថភាពឆ្ពោះទៅរកសម ភាពយែនឌ័រ និងភាពជាអ្នកដឹកនាំ ក្នុងការការពារធនធានធម្មជាតិ

40

ភ្នំពេញ ៖ បញ្ហាយែនឌ័រ នៅតែជាបញ្ហាចម្បងក្នុងប្រទេសកម្ពុជា ដែលចាក់ឫសយ៉ាងជ្រៅក្នុងប្រពៃណីទំនៀមទម្លាប់ និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរ ហើយបានកំណត់សិទ្ធិចូលរួម និងតួនាទីរបស់ស្រ្ដី ឱកាសក្នុងអភិវឌ្ឍន៍ខ្លួន និងបង្អាក់ការចូលរួមរបស់ស្រ្ដីជាមួយសហគមន៍ ។ស្រ្ដីភាគច្រើនមានផលលំបាក ក្នុងការទទួលបានសិទ្ធិកាន់កាប់ទ្រព្យសម្បត្ដិ ឱកាសការងារ ការអប់រំ និងសេវាសុខភាពជាដើម ។ ជាពិសេសសហគមន៍បណ្ដែតទឹក ក្នុងតំបន់បឹងទន្លេសាប ក៏ដូចជាសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួងផងដែរ ។

ព្រោះមានកត្ដារាំងស្ទះជាច្រើនដែលស្រ្ដីមិនអាចចូលរួមពេលលេញ ដូចជាកង្វះការយល់ដឹង ការអប់រំនៅ មានកម្រិត ទីតាំងដាច់ស្រយ៉ាល ជីវភាពក្រីក្រ និងសេវាសង្គមនៅមានកម្រិតជាដើម ។
តាមរយៈការជួយគាំទ្រដល់សហគមន៍ តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង តាំងពីឆ្នាំ ២០១៩មក អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងបន្ដជំរុញ និងបញ្ជ្រាបការលើកកម្ពស់ការចូលរួមស្រ្ដីក្នុងការសហគមន៍ ។

តាមរយៈការគាំទ្រការបោះឆ្នោតជ្រើស
រើសគណៈកម្មការសហគមន៍ ស្រ្ដីមួយរូប ត្រូវបានជ្រើសរើសជាប្រធានសហគមន៍ ក្នុងចំណោមសមាជិក៩រូប សុទ្ធតែជាបុរស ក៏ប៉ុន្ដែនៅមិនទាន់មានសមភាពនៅឡើយ ។

ដូចនេះតាមរយៈមូលនិធិ Critical Ecosys tem Partnership Fund (CEPF) អង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងអនុវត្ដន៍គម្រោង “លើកកម្ពស់ការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងតំបន់រ៉ាមសារស្ទឹង សែន”ដើម្បីលើកកម្ពស់ការយល់ដឹងលើបញ្ហាយែនឌ័រ និងបង្កើតឱកាសសម្រាប់ការចូលរួមរបស់ស្រ្ដី ក្នុងការការពារធនធានធម្មជាតិ ក្នុងសហគមន៍ ។

កន្លងមកគម្រោងបានសហការជាមួយអង្គការ Oxfam ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលដល់សមាជិកសហគមន៍ តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង ចំនួន១៥រូប ។ បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាល កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ សហគមន៍បានចាប់ផ្ដើមរៀបចំវគ្គបណ្ដុះបណ្ដាលបន្ដដំបូងក្នុងសហគមន៍ ដោយមានការចូល រួមពីប្រជាសហគមន៍ចំនួន២៣រូប ស្រី១៩រូប និងបានបែងចែកគ្រូបង្គោលជា ២ក្រុម សម្រាប់វគ្គបណ្ដុះបណ្ដាលបន្ដទៀត ។

សូមបញ្ជាក់ថា៖ តាមរយៈមូលនិធិCritic al Ecosystem Partnership Fund អង្គការជីវិតធម្មជាតិនៅកម្ពុជា នឹងគាំទ្រសហគមន៍ក្នុងការបន្តរៀបចំវគ្គបណ្ដុះបណ្ដាល ទៅដល់សមាជិកសហគមន៍ និងបង្កើតក្រុមស្ដ្រី ដូចជាក្រុមល្បាតស្រ្ដី ក្រុមផលិតផល នេសាទ និងក្រុមសន្សំប្រាក់ ក្នុងការផ្ដល់ឱកាស និងតួនាទីដល់ស្រ្ដី ក្នុងការចូលរួមជាមួយសហគមន៍ និងបង្កើនប្រាក់ចំណូល ជាកត្ដាបង្កើនអំណាច និងសិទ្ធិសម្រេចចិត្ដ ក្នុងគ្រួសារផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង