ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបប្រធានផ្នែកវិនិយោគ និងសេវាកម្ម នៃវេទិកាសេដ្ឋកិច្ចពិភពលោក ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

22

ទីក្រុងដាវ៉ូស សហព័ន្ធស្វីស៖ នាព្រឹកថ្ងៃអង្គារ៍ ទី១៦ ខែមករា​ ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក លោក Matthew Stephenson ប្រធានផ្នែកវិនិយោគ និងសេវាកម្ម នៃវេទិកាសេដ្ឋកិច្ចពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលភាគីទាំងពីរបានជជែករំលឹកអំពីកិច្ចសហប្រតិបត្តិក្នុងការបង្កើតប្រព័ន្ធ​ទិន្នន័យ​ស្តីពី​សន្ធានកម្ម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សំដៅ​ផ្តល់​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​ចីរភាព (SD2) សហការរៀបចំព្រឹត្តិការណ៍ផ្សេងៗនៅ អង្គការពាណិជ្ជកម្មពិភពលោក និងនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោកស្រីរដ្ឋមន្ត្រី និងលោក Matthew ក៏បានពិភាក្សាអំពីកិច្ចគាំទ្ររបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដល់ការជំរុញការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យមួយចំនួន រួមទាំងការរៀបចំវេទិកាកសិ-ចំណីអាហារក្នុងតំបន់ ឬទម្រង់ផ្សេងទៀតនៃព្រឹត្តិការណ៍ដែលប្រមូលផ្តុំតួអង្គទាំងអស់នៅក្នុងឧស្សាហកម្មកសិ-ចំណីអាហារ៕

អត្ថបទដែលជាប់ទាក់ទង