ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក កែ គឹមយ៉ាន ជួបសំណេះសំណាលជាមួយសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាលទី៥

23

បន្ទាយមានជ័យ ៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមាន ជ័យអមដោយក្រុមការងារគ្រប់ថ្នាក់ នាថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤នេះ បានអញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង (CPP) ដែលជាអង្គបោះឆ្នោតអសកល ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ក្នុងពិធីនោះក៏មានវត្តមានចូលរួមផងដែរពី លោក ប៉ុល លឹម ប្រធានក្រុមការងារសមាជិ កព្រឹទ្ធសភា ភូមិភាគ៤ និងលោក ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងនាមក្រុមការងារក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានសម្តែងនូវបីតិសោមនស្សពាំនាំការសួរសុខទុក្ខ និង សសេីរ ពីថ្នាក់ដឹកនាំ កំពូលពិសេសសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សជូនចំពោះសមាជិក ទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរួមសាមគ្គីការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធា រណៈ គាំទ្រ និងអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាលគ្រប់អាណត្តិ បន្តការអភិវឌ្ឍន៍មូលដ្ឋានខេត្តបន្ទាយមានជ័យបានរីកចម្រេីននិងបានសាទរចំពោះបេក្ខជនដែលទទួលបានសេចក្តីទុកចិត្តពីបក្សចាត់ឲ្យឈរឈ្មោះជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៤។

លោក កែ គឹមយ៉ាន បានលើកទិសដៅការងារស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនជាពិសេសការខិតខំសម្រេចបាននូវជោគជ័យនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ប្រសូតបានរាជរដ្ឋាភិបាលដែលបាននឹងកំពុងធ្វើដំណើរក្នុងជំហរដ៏រឹងមាំឆ្ពោះកាន់អនាគតភ្លឺស្វាង សុទិដ្ឋិនិយម និងក្តីសង្ឃឹមសម្រាប់ប្រជាជនគ្រប់ៗរូប។ បន្តអភិវឌ្ឍ ឃុំ សង្កាត់ តាមបែបលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ផ្ទេរមុខងារ ធនធាន ចាត់ចែង ដោះស្រាយ បម្រេីប្រជាជន បានកាន់តែប្រសេីរ។

ជាមួយនឹងការណែនាំឱ្យប្រតិបត្តិតាមប្រតិទិនបោះឆ្នោត លោក កែ គឹមយ៉ាន បានណែនាំដល់សមាជិកព្រឹទ្ធសភាបច្ចប្បន្នបន្តធ្វើសកម្មភាពឲ្យបានទៀងទាត់ ចុះជួបលើកទឹកចិត្តដោយផ្ទាល់ជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ចលនាអង្គបោះឆ្នោតបន្ថែម ហើយសមាជិក សមាជិកាក្រុមប្រឹក្សា ឃុំ សង្កាត់ត្រូវបន្តសហការជួយគាំទ្រដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជាផ្លូវការត្រៀមឯកសារនានាសម្រាប់ទៅបោះឆ្នោត  ថែរក្សាសុខភាព និងបន្តចូលរួមអភិវឌ្ឍមូលដ្ឋាន ដោះស្រាយរាល់សំណើសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរថែមទៀត។
ក្នុងពិធីនោះដែរ មានការបង្ហាញខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ទាំងពេញសិទ្ធិ និងបម្រុងចំនួន២០រូប ផងដែរ៕.សំរិត

អត្ថបទដែលជាប់ទាក់ទង