ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងប្រ៊ុយណេ ពង្រឹងសមត្ថភាពប្រកួតប្រជែង និងការជំរុញលំហូរទេសចរទៅវិញទៅមក ឱ្យកាន់តែប្រសើរឡើង

35

ភ្នំពេញ ៖ ឯកឧត្តម សុខ សូកេន បានថ្លែងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ (កម្ពុជានិងប្រ៊ុយណេដារូសាឡឹម) ប្រកបដោយនិរន្តរភាពនិងភាពធន់ ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រ៊ុយណេដារូសាឡឹមប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។ ជាពិសេស ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរប្រកបដោយនិរន្តរភាពនិងភាពធន់ ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង ព្រមជាមួយការជម្រុញលំហូរភ្ញៀវទេសចរក្នុងតំបន់អាស៊ាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង