ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង ត្រូវបានក្រុមចោរនាំគ្នាប្រមូលយកទៅអស់គ្មានសល់ ដោយសារតែម្ចាស់ផ្ទះមិននៅ ចាក់សោរផ្ទះចោលយូរ

39

ខេត្តព្រៃវែង ៖ ក្រុមចោរ ចូលគាស់ទម្លោះទម្លាយផ្ទះនេះ ប្រមូលយកទ្រព្យសម្បត្តិនេះ គឺគ្មានអ្នកណាបានដឹងថា កើតឡើងតាំងពីពេលណានោះទេ គឺរហូតទាល់តែមកដល់ថ្ងៃទី 16 មករា 2024 ពេលដែលលោក អ៊ុក សំណាង ជាម្ចាស់ផ្ទះបានត្រឡប់មកមើលផ្ទះ ឃើញផ្ទះត្រូវគេគាស់ទម្លោះទម្លាយបើកទ្វារចំហរចោល ហើយរបស់ទ្រព្យក្នុងផ្ទះទាំងអស់បាត់អស់គ្មានសល់ ទើបផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចឲ្យចុះពិនិត្យនិងស្រាវជ្រាវភ្លាមៗតែម្ដង។

ផ្ទះដែលត្រូវក្រុមចោរលួចចូលគាស់ទម្លាយប្រមូលយកទ្រព្យសម្បត្តិអស់នេះ មានទីតាំងស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង មានម្ចាស់ផ្ទះឈ្មោះ អ៊ុកសំណាង ភេទប្រុស អាយុ 55 ឆ្នាំ ជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តព្រៃវែង។

ទ្រព្យសម្បត្តិដែលបាត់បង់ភាគច្រើន គឺជាប្រភេទគ្រឿងឈើ ដែលរួមមានដូចជាតុបាយ ទូសំលៀកបំពាក់ គ្រែសាឡុង និងគ្រឿងសង្ហារឹម ដែលមានចំនួនច្រើន។ដូច្នេះគេសន្និដ្ឋានថា ក្រុមចោរធ្វើសកម្មភាពចូលប្រមូលយកទ្រព្យសម្បត្តិទាំងនេះ មិនមែនតែមួយលើកនោះទេ គឺអាចធ្វើច្រើនលើក ដឹកជញ្ជូនទ្រង់ទ្រាយធំ និងមានគ្នាច្រើនថែមទៀតផង ប៉ុន្តែទំនងជាធ្វើឡើងនៅពេលយប់ជ្រៅ ទើបគ្មាននរណាដឹង ៕

អត្ថបទដែលជាប់ទាក់ទង