ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស ដោយទទួលការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ ពីសំណាក់ឯកឧត្តម Emmanuel Macron

33

 

បារាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំងនិងទទួលការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ ពីសំណាក់ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង វេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នា ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ក្នុងជំនួបពិភាក្សាការងារផ្លូវការដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម និងផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ។ ៕

 

អត្ថបទដែលជាប់ទាក់ទង