ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ជិះម៉ូតូឡើងស្ពានជ្រោយចង្វារ យករូបថតទាំងគ្រួសារ ដាក់លើស្ពាន រួចលោតចូលទៅក្នុងទន្លេបាត់ តែចេះហែលទឹកឡើងគោកវិញ

90

 

ភ្នំពេញ ÷ បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីនោះទេ បានជិះម៉ូតូម៉ាកscoopyមួយគ្រឿង ឡើងស្ពានជ្រោយចង្វារ យករូបថតទាំងគ្រួសារមកបាចចោលលើស្ពានរួចលោតទម្លាក់ខ្លួន ចូលទន្លេបាត់មួយសន្ទុះក្រោយ ឃើញហែលឡើងមកលើគោកវិញនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូម៉ាកហុងដាscoopy ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1JM-1579 ជិះឡើងមកលើស្ពានជ្រោយចង្វារហើយយករូបថតទាំងគ្រួសារ មកបាចនៅលើស្ពានរួចក៏លោតទម្លាក់ខ្លួន ចូលទៅក្នុងទន្លេបាត់តែម្តងមួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរសខាងលើ បានហែលទឹកឡើងមកលើគោកវិញ ត្រូវបានប្រជាពលរដ្ឋជិតខាងជួយនិងសមត្ថកិច្ច នាំយកឡើងមកលើគោកវិញ រួចនាំខ្លួនបុរសខាងលើយកទៅប៉ុស្តិ៍នគបាលសង្កាត់ស្រះចក ដើម្បីសួរនាំបន្ត។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចក បានសួរនាំនិងអប់រំណែនាំបន្ថែម រួចទាក់ទងហៅក្រុមគ្រួសារឲ្យមកយកបុរសខាងលើ ត្រឡប់ទៅផ្ទះវិញ៕

អត្ថបទដែលជាប់ទាក់ទង