ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាក់ដីសង្កត់២នាក់ស្លាប់ និងម្នាក់ទៀត រងរបួស ពេលកំពុងជីកអណ្ដូងមួយកន្លែង នៅស្រុកស្ទឹងហាវ

47

 

ស្រុកស្ទឹងហាវ៖ មនុស្ស ២នាក់ស្លាប់ និងម្នាក់ទៀត រងរបួស ក្នុងហេតុការណ៍បាក់ដីសង្កត់ ពេលកំពុងជីកអណ្ដូងមួយកន្លែង ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។

សមត្ថកិច្ច ស្រុកស្ទឹងហាវ បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់មានឈ្មោះដូវខាងក្រោម: ១-ឈ្មោះ ម៉ែន សុខណា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្ន ក្រុម២១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(ត្រូវដីបាក់សង្កត់ស្លាប់)
២-ឈ្មោះ ស្រី គល់ពិសី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្ន ក្រុមទី២១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(ត្រូវដីបាក់សង្កត់ស្លាប់) ៣-ឈ្មោះ ឆេង សុធា ភេទប្រុស អាយ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្ន ក្រុមទី២១ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ(រងរបួសស្រាល)។

បច្ចុប្បន្នជនរងគ្រោះដែលស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសស្រាល កំពុងសំរាកព្យាបាលនៅផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង