ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តកំពង់ស្ពឺ ឃុំខ្លួនលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ពីបទទ្វេពន្ធភាព

54

 

កំពង់ស្ពឺ ៖ លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក ឧត្តមសេនីយ៍ត្រី ឃុត វឌ្ឃនា ហៅង៉ាម រី ជាបណ្តោះអាសន្ន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ ជនត្រូវជាប់ចោទ ត្រូវបានដាក់ឲ្យស្ថិតក្រោមកាពិនិត្យ ពីបទ ទ្វេពន្ធភាព ប្រព្រឹត្ត នៅភូមិស្រែថ្នល សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងនិងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និងមាត្រា ៩ នៃច្បាប់ឯកពន្ឋភាព។

សូមរំលឹកថា លោក ឧត្តមសេនីយ៍ត្រី ឃុត វឌ្ឃនា ហៅង៉ាម រី ភេទប្រុសអាយុ៥២ឆ្នាំ មានស្រុកកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ។ បច្ចុប្បន្នរស់នៅភូមិសែនសុខ៣ សង្កាត់ខ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញហើយសព្វថ្ងៃលោកជាស្នងការង ទទួលផែនការពារនិងអន្តរាគម៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕

អត្ថបទដែលជាប់ទាក់ទង