ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នេត្រ ភក្ត្រា ៖ កាសែតកម្ពុជា ត្រូវចាប់ដំណើរការឡើងវិញ នៅក្នុងនាមជាសារព័ត៍មានរបស់ជាតិ

30

ភ្នំពេញ៖ កាសែតកម្ពុជា ដែលជាកាសែតមួយដែលបានដំណើរការរយៈពេល ៤៥ឆ្នាំនៅ ៣,៤ថ្ងៃខាងមុខ (២៥ មករា ១៩៧៩ – ២៥ មករា ២០២៤) នឹងត្រូវចាប់ដំណើរការឡើងវិញនៅក្នុងនាមជាសារព័ត៍មានរបស់ជាតិ ខណៈប្រព័ន្ធផ្សព្វផ្សាយបុរាណមួយចំនួនត្រូវបានបិទទ្វារ ក៏ប៉ុន្តែផ្ទុយមកវិញ គឺក្រសួង ព័ត៍មានយើងមានស្ថាប័នកាសែតកម្ពុជា ដែលជាសម្លេងរបស់ជាតិ យើងត្រូវតែបន្តទៅមុខ ដើម្បីជាមោទកភាពរបស់កម្ពុជា យើង មានកាសែតជាតិមួយ ហើយក៏ជាការធ្វើឱ្យរស់ឡើងវិញនូវសម្លេង និងជាអ្នកដែលនាំសាររបស់រាជរដ្ឋាភិបាលទៅកាន់សារណៈជន។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារក្រសួងព័ត៍មានឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤នេះ ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅ ក្រុមការងារនឹងធ្វើការ ផលិត ដែលយើងធ្វើការពិនិត្យឈានទៅរកការបោះពុម្ព ប៉ុន្តែបច្ចុប្បន្នយើងនឹងចាប់ផ្តើមនូវការផ្សព្វផ្សាយ តាមប្រព័ន្ធអេឡិចត្រូនិចសិន ដោយត្រូវធ្វើជា ២ភា សាគឺ៖ ភាសាខ្មែរ និងជាភាសាអង់គ្លេស តែ.លោកចង់ធ្វើជាភាសាបារាំងមួយទៀត ពោលគឺយើងធ្វើទាំង ៣ភាសានេះតែម្តងនាពេលអនាគត។

លោក រដ្ឋមន្ត្រីបានលើកបង្ហាញជូនអង្គសន្និបាតនូវកាសែតបោះពុម្ពគឺ៖ កាសែតកម្ពុជា ដែលជាសារព័ត៍ មានផ្លូវការប្រចាំថ្ងៃរបស់ជាតិមានជាភាសាខ្មែរ និងជាភាសាអង់គ្លេស លោកបានគូសបញ្ជាក់ថា លោក លោកស្រី អស់លោក នៅក្រសួងព័ត៍មាន នេះ ពិតជាមានអនុស្សាវរីយ៍ច្រើនណាស់ជា មួយកាសែតមួយនេះ។ វាជាសម្លេងដ៏សំខាន់របស់យើងនៅក្នុងដំណើរការនៃការស្វែងរកសន្តិភាពរបស់ កម្ពុជាផងដែរ។
លោក ទាំងវិទ្យុជាតិ ទាំងទីភ្នាក់ងារសារព័ត៍មាន SPK ដែលបច្ចុប្បន្នមានឈ្មោះថា AKP និងកាសែតកម្ពុជា គឺបានដើរតួនាទីសំខាន់នៅក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់យើង។

លោក នេត្រ ភក្ត្រា បានបន្តថា នៅក្នុងដំណាក់កាលនៃសង្គ្រាម ប្រព័ន្ធផ្សព្វផ្សាយរបស់យើងបានដើរ តួនាទីយ៉ាងសំខាន់ រួមទាំងមានសម្លេងអំពាវនាវ មន្ត្រីរបស់យើងបានចុះទៅធ្វើសតិអារម្មណ៍នៅមូលដ្ឋាន អូសទាញនូវកម្លាំងជ្រុលនិយម និងកម្លាំងផ្សេងៗ ហើយក្នុងសម័យសន្តិភាពនេះ យើងក៏មិនអាចបោះបង់ ចោលនូវតួនាទីប្រព័ន្ធផ្សព្វផ្សាយរបស់យើងបានទេ បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបមានការរីកចំរើន ខ្លាំង ហើយប្រព័ន្ធផ្សព្វផ្សាយទំនើបទាំងនោះបានដើរតួនាទីជំនួសប្រព័ន្ធផ្សព្វផ្សាយបុរាណនៅក្នុងការផ្តល់ ព័ត៍មាន ប្រជាជនបានប្រើប្រាស់នូវបណ្តាញទំនាក់ទំនងសង្គមមាន៖ ហ្វេសប៊ុក, តិកតុក ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀតក៏ដោយចុះ តែប្រព័ន្ធផ្សព្វផ្សាយបុរាណរបស់យើងគឺនៅតែដើរតួនាទីយ៉ាងសំខាន់ មិនអាចចោលបានទេនៅក្នុងបរិបទឌីជីថល ដែលព័ត៍មានពិត ព័ត៍មានមិនពិត និងព័ត៍មានក្លែងក្លាយនៅឡូកឡំជាមួយគ្នា។ នេះគឺជាចំណុចមួយដែល យើងបានធ្វើការងាររួមគ្នានៅក្នុងរយៈពេល៥ខែមកនេះទៅលើការកសាងឡើងវិញនូវកេរ្តិិឈ្មោះ និងកិត្តិយសរបស់ក្រសួង ព្រមទាំងសេចក្តីថ្លៃថ្នូររបស់មន្ត្រី នៃក្រសួងព័ត៍មាន ។

លោក នេត្រ ភក្ត្រា មានជំនឿចិត្តថា អ្វីដែលក្រសួងព័ត៍មានបានធ្វើ គឺទទួលបាននូវការអបអរសាទរ និងការស្វាគមន៍ពីសាធារណៈជន ជាពិសេសនៅក្នុងរយៈពេលចុងក្រោយនៃការដាក់វិធានការចំពោះការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យព័ត៍មាន គឺសំដៅទៅលើការផ្សព្វផ្សាយតាមអនឡាញ ដែលបងប្អូនអ្នកអនឡាញមួយចំនួនបានបង្កើតនូវបញ្ហា ក៏ប៉ុន្តែយើងបានដាក់ចុះនូវវិធានការណ៏ បានទាន់ពេលវេលា ដែលធ្វើឱ្យមានការទទួលអបអរសាទរពីសាធារណៈជន ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង