ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យកំពុងតែឆាបឆេះរថយន្តមួយគ្រឿង ស្ថិតនៅតាមបណ្ដោយផ្លូវអូរត្រេះ

55

ព្រះសីហនុ៖

ព្រះសីហនុ៖ ខណៈពេលនេះមានករណីអគ្គីភ័យកំពុងតែឆាបឆេះរថយន្តមួយគ្រឿង ដែលស្ថិតនៅតាមបណ្ដោយផ្លូវអូរត្រេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង ១០:៥០ នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។

ករណីគ្រោះអគ្គីភ័យមួយឆាបឆេះរថយន្តសេរីទំនើបមួយគ្រឿង ម៉ាក (Mercedes Benz ) ផ្លាកលេខភ្នំពេញ 2.BN 5585 ។

កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន ១៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ សហការជាមួយកម្លាំងផ្នែកពន្លត់អគ្គីភ័យនៃស្នងការនគរបាលខេត្ត ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង នៅទីតាំងកើតហេតុ។

ហេតុការណ៍អគ្គីភ័យនេះ ត្រូវបានសមត្ថកិច្ចជំនាញគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង១១:០០នាទី ថ្ងៃខែឆ្នាំដដែល។

ប្រតិបត្តិការសង្រ្គោះខាងលើ ប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន មូលហេតុបណ្តាលមកពីឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត និងឆេះខូតខាតរថយន្តអស់ទាំងស្រុង តែមិនបង្កអោយមានមនុស្សគ្រោះថ្នាក់ ឬរងរបួសនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង